ទំនុកតម្កើង 134

134
ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទីសក្ការៈ
បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
1អស់​អ្នក​ដែល​បម្រើ​ព្រះ‌អម្ចាស់
ហើយ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់
របស់​ព្រះអង្គ​នា​ពេល​យប់​អើយ
ចូរ​នាំ​គ្នា​មក​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
2ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទីសក្ការៈ
ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
3សូម​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ
និង​ផែនដី
ប្រទាន​ពរ​ដល់​អ្នក​ពី​ក្រុង​ស៊ីយ៉ូន!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 134: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល