ទំនុកតម្កើង 131:1-3

ទំនុកតម្កើង 131:1-3 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​គ្មាន​ចិត្ត​អំនួត ឬ​វាយ‌ឫក​ខ្ពស់​ទេ ទូលបង្គំ​មិន​ប្រាថ្នា​ចង់​បាន​អ្វី​ដែល​ធំ​អស្ចារ្យ ហួស​ពី​សមត្ថ‌ភាព​របស់​ទូលបង្គំ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទូលបង្គំ​សុខ​ចិត្ត​នៅ​ស្ងៀម​ស្ងាត់ ទូលបង្គំ​មាន​ចិត្ត​ស្ងប់ ដូច​កូន​ក្មេង​នៅ​ជាប់​នឹង​ទ្រូង​ម្ដាយ គឺ​ទូលបង្គំ​បាន​ស្កប់​ចិត្ត​ដូច​កូន​ក្មេង​ស្កប់​ចិត្ត នៅ​ជិត​ម្ដាយ​យ៉ាង​នោះ​ដែរ។ អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ តាំង​ពី​ពេល​នេះ​រហូត​ដល់​អស់‌កល្ប​ជានិច្ច!