ទំនុកតម្កើង 129

129
ពួក​គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំ
បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
1គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ
តាំង​ពី​ខ្ញុំ​នៅ​ក្មេង
សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា
2គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង
ប៉ុន្តែ គេ​ពុំ​អាច​យក​ជ័យ‌ជម្នះ​លើ​ខ្ញុំ​បាន​ឡើយ។
3គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំ
គេ​បាន​ធ្វើ​គន្លង​យ៉ាង​វែង។
4ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សុចរិត
ព្រះអង្គ​បាន​ស្រាយ​ចំណង​របស់​មនុស្ស​អាក្រក់
ចេញ​ពី​ខ្ញុំ។
5សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូន
ត្រូវ​អាម៉ាស់ និង​ដក​ខ្លួន​ថយ!
6សូម​ឲ្យ​ពួក​គេ​បាន​ដូច​ស្មៅ​ដែល​ដុះ
ហើយ​ក្រៀម​ស្ងួត​ទៅ មុន​ពេល​លូត​លាស់​ធំ​ឡើង!
7សូម្បី​គេ​ច្រូត​ស្មៅ​នោះ ក៏​ក្ដាប់​មិន​ពេញ​ដៃ
ហើយ​ក៏​ពុំ​មាន​ល្មម​សម្រាប់​ឲ្យ
ចង​ជា​កណ្ដាប់​បាន​ដែរ។
8សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ
ពោល​ទៅ​ពួក​គេ​ថា: «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ
អ្នក​រាល់​គ្នា» សោះ​ឡើយ។
យើង​សូម​ជូន​ពរ​អ្នក​រាល់​គ្នា
ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 129: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ