ទំនុកតម្កើង 127:1-2

ទំនុកតម្កើង 127:1-2 គខប

ប្រសិន​បើ​ព្រះ‌អម្ចាស់ មិន​សង់​ផ្ទះ​ទេ​នោះ អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់ ដោយ​ឥត​បាន​ផល​អ្វី​ឡើយ! ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​ថែ‌រក្សា​ទីក្រុង​ទេ​នោះ អ្នក​យាម​ទីក្រុង​នឹង​ខំ​ប្រឹង​យាម ដោយ​ឥត​បាន​ផល​អ្វី​ឡើយ! អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ខំ​ប្រឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​ពិបាក រហូត​ដល់​យប់​ជ្រៅ តែ​ឥត​បាន​ផល​អ្វី​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ព្រះអង្គ​ស្រឡាញ់ ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ដេក​លក់។