ទំនុកតម្កើង 121:1-6

ទំនុកតម្កើង 121:1-6 គខប

ខ្ញុំ​ងើប​មុខ​ឡើង សម្លឹង​ឆ្ពោះ​ទៅ​រក​ភ្នំ តើ​មាន​នរណា​មក​ជួយ​ខ្ញុំ​ឬ​ទេ? គឺ​មាន​តែ​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ប៉ុណ្ណោះ ដែល​នឹង​យាង​មក​ជួយ​ខ្ញុំ។ ព្រះអង្គ​មិន​បណ្តោយ​ឲ្យ​ជើង របស់​អ្នក​ជំពប់​ដួល ព្រះអង្គ​នឹង​ថែ‌រក្សា​ការពារ​អ្នក ដោយ​ឥត​ធ្វេស‌ប្រហែស ព្រះអង្គ​ដែល​ថែ‌រក្សា​ការពារ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​នឹង​មិន​ងោក‌ងុយ មិន​ផ្ទំ​លក់​សោះ​ឡើយ។ ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​ការពារ​អ្នក ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្ដាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។ នៅ​ពេល​ថ្ងៃ ព្រះ‌អាទិត្យ​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ឡើយ ហើយ​នៅ​ពេល​យប់ ព្រះ‌ច័ន្ទ​ក៏​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 121:1-6