ទំនុកតម្កើង 113

113
ព្រះអង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង
1ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!
2ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់
តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!
3តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!
4 ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ
សិរី‌រុងរឿង​របស់​ព្រះអង្គ​ខ្ពស់​ជាង
ផ្ទៃ​មេឃ​ទៅ​ទៀត។
5តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​យើង​បាន?
ព្រះអង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត
6ព្រះអង្គ​ទត​មើល​មក​ផ្ទៃ​មេឃ និង​ផែនដី
ដែល​នៅ​ខាង​ក្រោម​ព្រះអង្គ។
7ព្រះអង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះអង្គ​លើក​មនុស្ស​ទុគ៌ត​ឡើង​ពី​ភក់​ជ្រាំ
8ដើម្បី​ឲ្យ​គេ​កាន់​កាប់​អំណាច
រួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោម
ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។
9ព្រះអង្គ​ប្រទាន​ឲ្យ​ស្ត្រី​អារ​មាន​កូន
ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយ
ជា​មួយ​កូនៗ​របស់​នាង។
ហាលេ‌លូយ៉ា!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 113: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល