ទំនុកតម្កើង 111
111
ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអម្ចាស់
1ចូរសរសើរតម្កើងព្រះអម្ចាស់!
ខ្ញុំនឹងលើកតម្កើងព្រះអម្ចាស់
យ៉ាងអស់ពីចិត្ត
នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់។
2 ព្រះអម្ចាស់បានធ្វើការអស្ចារ្យយ៉ាងឧត្ដុង្គឧត្ដម
ហើយអស់អ្នកដែលពេញចិត្តនឹងស្នាព្រះហស្ដនេះ
នាំគ្នាស្វែងយល់។
3ស្នាព្រះហស្ដរបស់ព្រះអង្គប្រកបទៅដោយ
រស្មីភ្លឺចិញ្ចែងចិញ្ចាច
សេចក្ដីសុចរិតរបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ។
4ព្រះអង្គសព្វព្រះហឫទ័យឲ្យយើង
នឹកដល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ
ព្រះអម្ចាស់តែងតែប្រណីសន្ដោស
ហើយប្រកបដោយព្រះហឫទ័យអាណិតអាសូរ។
5ព្រះអង្គប្រទានអាហារឲ្យអស់អ្នក
ដែលគោរពកោតខ្លាចព្រះអង្គ
ព្រះអង្គតែងនឹកដល់សម្ពន្ធមេត្រី
របស់ព្រះអង្គជានិច្ច។
6ព្រះអង្គសម្តែងឫទ្ធានុភាព
ឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញ
តាមរយៈស្នាព្រះហស្ដរបស់ព្រះអង្គ
គឺប្រគល់ទឹកដីរបស់ប្រជាជាតិនានា
ឲ្យពួកគេ។
7ស្នាព្រះហស្ដដែលព្រះអង្គធ្វើ
សុទ្ធតែពិត និងប្រាកដប្រជា
ព្រះឱវាទរបស់ព្រះអង្គ
គួរឲ្យជឿទុកចិត្តទាំងស្រុង។
8ព្រះបញ្ជាទាំងនោះនៅស្ថិតស្ថេររហូត
ព្រោះព្រះអង្គមានព្រះបន្ទូល
ដោយសេចក្ដីពិត និងត្រឹមត្រូវ។
9ព្រះអង្គបានរំដោះប្រជារាស្ត្ររបស់ព្រះអង្គ
ឲ្យមានសេរីភាព
ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយ
ប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ
ព្រះនាមរបស់ព្រះអង្គជាព្រះនាមដ៏វិសុទ្ធ
គួរឲ្យកោតស្ញប់ស្ញែង។
10 ការគោរពកោតខ្លាចព្រះអម្ចាស់
ជាប្រភពនៃប្រាជ្ញា
អស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះ
តែងតែដឹងខុសត្រូវ។
សូមសរសើរតម្កើងព្រះអង្គរហូតតទៅ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 111: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.