ទំនុកតម្កើង 107:33-43

ទំនុកតម្កើង 107:33-43 គខប

ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ប្រភព​ទឹក​រីង​ស្ងួត ព្រះអង្គ​ឲ្យ​ទឹក​ដី​ដែល​មាន​ជី‌ជាតិ ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​មាន​សុទ្ធ​តែ​អំបិល ព្រោះ​តែ​គំនិត​អាក្រក់​របស់​អ្នក​ស្រុក​នោះ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន​ប្រែ​ទៅ​ជា​បឹង ធ្វើ​ឲ្យ​ដី​ហួត‌ហែង​ប្រែ​ទៅ​ជា​ប្រភព​ទឹក ហើយ​ព្រះអង្គ​នាំ​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ទៅ​រស់​នៅ​ទី​នោះ ព្រម​ទាំង​សង់​ទីក្រុង​សម្រាប់​ស្នាក់​អាស្រ័យ​ផង។ ពួក​គេ​សាប​ព្រោះ និង​ដាំ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ផ្ដល់​ភោគ‌ផល​យ៉ាង​បរិបូណ៌។ ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​ក៏​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​ហ្វូង​សត្វ​របស់​គេ ចុះ​អន់‌ថយ​ឡើយ។ ពួក​គេ​ចុះ​អន់‌ថយ និង​បាត់​បង់​កិត្តិយស ដោយ​ខ្មាំង​សង្កត់‌សង្កិន រង​ទុក្ខ​វេទនា និង​ឈឺ​ចុក​ចាប់។ ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​អ្នក​ធំ​ធ្លាក់​ទៅ​ក្នុង​សភាព ថោក​ទាប ហើយ​វង្វេង​នៅ​ក្នុង​ផ្លូវ​អន្តរាយ។ ប៉ុន្តែ ព្រះអង្គ​យក​មនុស្ស​ទុគ៌ត​ចេញ​ពី​ភាព​វេទនា ព្រះអង្គ​ធ្វើ​ឲ្យ​គ្រួសារ​របស់​គេ មាន​កូន​ចៅ​ជា​ច្រើន។ ពេល​មនុស្ស​សុចរិត​ឃើញ​ដូច្នេះ គេ​នឹង​មាន​អំណរ​សប្បាយ តែ​មនុស្ស​ទុច្ចរិត​នឹង​បិទ​មាត់​យ៉ាង​ស្ងៀម‌ស្ងាត់។ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុក ហើយ​ស្វែង​យល់​ពី​ស្នា​ព្រះ‌ហស្ដ​ប្រកប​ដោយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់។