ទំនុកតម្កើង 103:8-13

ទំនុកតម្កើង 103:8-13 គខប

ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ អាណិត‌អាសូរ ព្រះអង្គ​តែងតែ​ប្រណី‌សន្ដោស ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា។ ព្រះអង្គ​មិន​បន្ទោស​ជានិច្ច​ជា​កាល​ទេ ហើយ​ព្រះអង្គ​ក៏​មិន​ព្រះ‌ពិរោធ​រហូត​ដែរ។ ព្រះអង្គ​មិន​ដាក់​ទោស​យើង ឲ្យ​សម​នឹង​អំពើ​បាប ដែល​យើង​ប្រព្រឹត្ត​នោះ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​ឲ្យ​យើង​ទទួល​ទោស សម​នឹង​កំហុស​របស់​យើង​នោះ​ដែរ។ ផ្ទៃ​មេឃ​ខ្ពស់​ពី​ផែនដី​យ៉ាង​ណា ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ក៏​ខ្ពស់​យ៉ាង​នោះ​ដែរ។ ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ព្រះអង្គ​ក៏​ដក​កំហុស​របស់​យើង ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ឪពុក​អាណិត‌អាសូរ​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌អម្ចាស់​ក៏​អាណិត‌អាសូរ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ​យ៉ាង​នោះ​ដែរ