ទំនុកតម្កើង 103:2-5

ទំនុកតម្កើង 103:2-5 គខប

ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដោយ​ឥត​ភ្លេច​ពី​កិច្ចការ​ណា​មួយ​ដែល​ព្រះអង្គ បាន​ធ្វើ​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​នោះ​ឡើយ! ព្រះអង្គ​បាន​អត់‌ទោស​នូវ​កំហុស​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រះអង្គ​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ពី​ជំងឺ​គ្រប់​យ៉ាង ព្រះអង្គ​បាន​រំដោះ​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​រណ្ដៅ ព្រះអង្គ​តែង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​អាណិត‌អាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌ ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រស់​នៅ ប្រកប​ដោយ​សុភមង្គល ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង​ឡើង​វិញ​ដូច​សត្វ​ឥន្ទ្រី។