ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់! ខ្ញុំសូមសរសើរតម្កើងព្រះនាមដ៏វិសុទ្ធ របស់ព្រះអង្គអស់ពីដួងចិត្ត! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ ដោយឥតភ្លេចពីកិច្ចការណាមួយដែលព្រះអង្គ បានធ្វើដោយព្រះហឫទ័យសប្បុរសនោះឡើយ! ព្រះអង្គបានអត់ទោសនូវកំហុសទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត ព្រះអង្គប្រោសខ្ញុំឲ្យបានជាពីជំងឺគ្រប់យ៉ាង ព្រះអង្គបានរំដោះជីវិតខ្ញុំឲ្យរួចពីរណ្ដៅ ព្រះអង្គតែងសម្តែងព្រះហឫទ័យមេត្តាករុណា និងអាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌ ព្រះអង្គប្រទានឲ្យខ្ញុំរស់នៅ ប្រកបដោយសុភមង្គល ហើយព្រះអង្គប្រទានឲ្យខ្ញុំ មានកម្លាំងឡើងវិញដូចសត្វឥន្ទ្រី។
អាន ទំនុកតម្កើង 103
ស្ដាប់នូវ ទំនុកតម្កើង 103
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 103:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ