ធ្វើជាសាក្សីក្លែងក្លាយ ដែលពោលពាក្យមិនពិត និងការបង្កជម្លោះបំបាក់បំបែកបងប្អូន។ កូនអើយ ចូរស្ដាប់ឱវាទរបស់ឪពុក កុំចោលដំបូន្មានរបស់ម្ដាយ។ ចូរចងចាំទុកក្នុងចិត្ត ចូររក្សាជាប់នឹងខ្លួនដូចគ្រឿងអលង្ការ។ ពេលកូនទៅណាមកណាដំបូន្មាននេះនាំផ្លូវកូន ការពារកូនក្នុងពេលដេក ហើយសារស័ព្ទជាមួយកូននៅពេលកូនភ្ញាក់ ដ្បិតឱវាទប្រៀបបាននឹងចង្កៀង ដំបូន្មានជាពន្លឺ ហើយការប្រៀនប្រដៅជាផ្លូវនាំទៅកាន់ជីវិត។ ពាក្យដាស់តឿនទាំងនេះការពារកូន កុំឲ្យចាញ់បោកស្រីទុច្ចរិត កុំឲ្យចាញ់បញ្ឆោតពាក្យផ្អែមល្ហែមរបស់ស្ត្រីក្បត់ប្ដី។ កុំមានចិត្តពុះកញ្ជ្រោលនឹងសម្ផស្សរបស់ស្រីរបៀបនេះឡើយ ហើយក៏កុំបណ្ដោយឲ្យចិត្តអ្នកឈ្លក់វង្វេងទៅតាមកែវភ្នែករបស់គេដែរ។ ស្រីពេស្យាចង់បាននំបុ័ងតែមួយដុំប៉ុណ្ណោះ រីឯស្ត្រីក្បត់ប្ដីវិញ គេទាមទារយកអ្វីៗទាំងអស់ដ៏មានតម្លៃ។ តើមាននរណាយកភ្លើងមកឱប ហើយភ្លើងមិនឆេះអាវទាំងមូល? តើមាននរណាដើរលើរងើកភ្លើង ហើយមិនរលាកជើង? រីឯអ្នកដែលប៉ះពាល់ប្រពន្ធគេក៏ដូច្នោះដែរ គឺត្រូវតែទទួលផលវិបាកជានិច្ច។ ចោរលួចគេ ដើម្បីគ្រាន់តែចម្អែតក្រពះដែលឃ្លាននោះ គ្មាននរណាមើលងាយទេ តែបើគេចាប់បាន ចោរនោះត្រូវតែសងមួយជាប្រាំពីរ ហើយខាតបង់អ្វីៗទាំងអស់ដែលខ្លួនមានផង។ អ្នកណាលួចប្រពន្ធគេ អ្នកនោះជាមនុស្សមិនចេះពិចារណា ដ្បិតប្រព្រឹត្តយ៉ាងនេះនាំតែវិនាសខ្លួនឯង។ អ្នកនោះនឹងទទួលទោសបាត់បង់កិត្តិយស ហើយត្រូវខ្មាសគេរហូត ដ្បិតប្ដីគេនឹងប្រច័ណ្ឌ ហើយថ្ងៃមួយគេនឹងសងសឹកឥតត្រាប្រណីឡើយ។ គេមិនព្រមទទួលសំណង គេមិនអត់ទោសឲ្យ ទោះបីយកជំងឺចិត្តទៅសងច្រើនយ៉ាងណាក៏ដោយ។
អាន សុភាសិត 6
ស្ដាប់នូវ សុភាសិត 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 6:19-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ