សុភាសិត 24:30-34

សុភាសិត 24:30-34 គខប

ខ្ញុំ​បាន​ដើរ​ជិត​ចម្ការ​របស់​មនុស្ស​កម្ជិល​ម្នាក់ ហើយ​ខ្ញុំ​ក៏​បាន​ដើរ​ជិត​ចម្ការ​ទំពាំង‌បាយជូរ​របស់​មនុស្ស​ឥត​គំនិត​ម្នាក់​ដែរ។ មាន​បន្លា និង​ស្មៅ​ដុះ​ពាស‌ពេញ រីឯ​របង​ក៏​រលំ​ដួល​អស់។ ខ្ញុំ​ពិចារណា​មើល​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ដក​ស្រង់​បាន​មេរៀន​ដូច​ត​ទៅ: អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច និង​ដេក​ឱប​ដៃ​បន្តិច។ ធ្វើ​ដូច្នេះ អ្នក​នឹង​ខ្វះ​ខាត ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។