កូនអើយ ចូរចងចាំដំបូន្មានរបស់ឪពុក កុំភ្លេចសេចក្ដីដែលឪពុកផ្ដែផ្ដាំនេះឡើយ ចូរផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញា ហើយផ្ចង់ចិត្តពិចារណាឲ្យយល់។ ចូរយកតម្រិះមកធ្វើជាជំនួយ ហើយយកការដឹងខុសត្រូវមកធ្វើជាទីពឹង។ ចូរខំប្រឹងស្វែងរកប្រាជ្ញា ដូចស្វែងរកប្រាក់ និងដូចជីកដីរកកំណប់។ ធ្វើដូច្នេះ ទើបកូនយល់អំពីការគោរព កោតខ្លាចព្រះអម្ចាស់ ព្រមទាំងអាចស្គាល់ព្រះអង្គបានទៀតផង។ មានតែព្រះអម្ចាស់ទេដែលប្រទានប្រាជ្ញា។ ចំណេះវិជ្ជា និងការដឹងខុសត្រូវ សុទ្ធតែមកពីព្រះអង្គទាំងអស់។ ព្រះអង្គជួយមនុស្សទៀងត្រង់ ហើយធ្វើជាខែលការពារ អស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។ ព្រះអង្គជួយការពារ អស់អ្នកដែលដើរតាមគន្លងធម៌ ហើយថែរក្សាអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។ ប្រសិនបើកូនស្ដាប់ឪពុក កូននឹងយល់អំពីមាគ៌ាដ៏សុចរិត ទៀងត្រង់ និងត្រឹមត្រូវ ពោលគឺអ្វីៗទាំងអស់ដែលនាំមកនូវសុភមង្គល។ ដូច្នេះ កូននឹងទៅជាមនុស្សមានប្រាជ្ញា ហើយកូននឹងមានចិត្តត្រេកអរដោយចេះដឹង។ ការចេះគិតពិចារណានឹងការពារកូន ហើយការដឹងខុសត្រូវនឹងថែរក្សាកូន
អាន សុភាសិត 2
ស្ដាប់នូវ សុភាសិត 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 2:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ