បរិភោគបាយកកតែមានសេចក្ដីសុខ ប្រសើរជាងជប់លៀងនៅផ្ទះមួយដែលមានតែការឈ្លោះគ្នា។ អ្នកបម្រើឆ្លាតរមែងត្រួតត្រាលើកូនដ៏ថោកទាបរបស់ចៅហ្វាយ ព្រមទាំងទទួលចំណែកមត៌កក្នុងគ្រួសារនោះផង។ គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយសារដុតក្នុងភ្លើង រីឯចិត្តមនុស្សវិញ មានតែព្រះអម្ចាស់ទេដែលអាចលត់ដំ ដើម្បីស្គាល់តម្លៃ។ មនុស្សមានបំណងអាក្រក់រមែងយកចិត្តទុកដាក់ស្ដាប់ពាក្យអាក្រក់ ហើយមនុស្សកុហករមែងផ្ទៀងត្រចៀកស្ដាប់ពាក្យមួលបង្កាច់។ អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថព្រះជាម្ចាស់ដែលបង្កើតគេ រីឯអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោស។ ចៅរមែងធ្វើឲ្យជីតាមានកិត្តិយស រីឯកូនបានខ្ពស់មុខ ព្រោះតែឪពុក។ ពាក្យថ្លៃថ្នូរមិនសមជាសម្ដីរបស់មនុស្សល្ងីល្ងើទេ ហើយពាក្យកុហកក៏មិនសមចេញពីមាត់របស់អ្នកដឹកនាំដែរ។ អ្នកសូកនឹកស្មានថា សំណូកប្រៀបបាននឹងត្បូងទិព្វដែលនាំឲ្យមានជោគជ័យក្នុងគ្រប់កិច្ចការដែលគេធ្វើ។ អ្នកចង់បានមិត្តភាពតែងតែបំភ្លេចកំហុស រីឯអ្នកដែលរំឭកកំហុសរមែងធ្វើឲ្យមិត្តភាពរលាយ។ ស្ដីប្រដៅមនុស្សចេះដឹងតែមួយម៉ាត់ មានប្រសិទ្ធភាពជាងវាយមនុស្សល្ងីល្ងើមួយរយដំបង។ មនុស្សទុច្ចរិតគិតតែបះបោរ ប៉ុន្តែ គេនឹងចាត់ពេជ្ឈឃាតកំណាចឲ្យទៅបង្ក្រាបអ្នកនោះ។ ជួបមេខ្លាឃ្មុំព្រាត់កូន ប្រសើរជាងជួបមនុស្សល្ងីល្ងើដែលល្ងង់ហួស។ អ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។ បង្កជម្លោះប្រៀបបាននឹងទំលាយទំនប់ទឹក ចូរដកខ្លួនថយមុននឹងជម្លោះផ្ទុះឡើង។
អាន សុភាសិត 17
ស្ដាប់នូវ សុភាសិត 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 17:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ