ខ្ញុំ ប៉ូល នៅជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្តយេស៊ូ ព្រមទាំងធីម៉ូថេជាបងប្អូន សូមជម្រាបមកលោកភីលេម៉ូនជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង សូមជម្រាបមកប្អូនស្រីអាប់ភា ជម្រាបមកលោកអើឃីពដែលតយុទ្ធរួមជាមួយយើង និងសូមជម្រាបមកក្រុមជំនុំ*ដែលប្រជុំគ្នាក្នុងផ្ទះរបស់លោកប្អូន សូមជ្រាប។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រិស្តជាអម្ចាស់ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។ រាល់ពេលអធិស្ឋាន* ខ្ញុំតែងតែនឹកដល់លោកប្អូន ហើយអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច ដ្បិតខ្ញុំបានឮគេនិយាយអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់លោកប្អូនចំពោះព្រះអម្ចាស់យេស៊ូ និងចំពោះប្រជាជនដ៏វិសុទ្ធទាំងអស់។ សូមព្រះអង្គប្រទានឲ្យការរួមរស់ក្នុងជំនឿ ជំរុញចិត្តលោកប្អូនឲ្យស្គាល់ច្បាស់ នូវការល្អគ្រប់យ៉ាង ដែលយើងត្រូវធ្វើថ្វាយព្រះគ្រិស្ត*។ ខ្ញុំមានអំណរ និងមានកម្លាំងចិត្តយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្តស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើឲ្យប្រជាជនដ៏វិសុទ្ធ*មានចិត្តស្ងប់។ ទោះបីខ្ញុំមានសិទ្ធិពេញទីនឹងបង្គាប់លោកប្អូន ក្នុងនាមព្រះគ្រិស្ត ឲ្យធ្វើអ្វីដែលលោកប្អូនត្រូវធ្វើក្ដី ក៏ខ្ញុំចូលចិត្តយកសេចក្ដីស្រឡាញ់មកអង្វរលោកប្អូនវិញដែរ។ ខ្ញុំ ប៉ូល ដែលកាន់តែចាស់ហើយ ឥឡូវនេះ ក៏ជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្តយេស៊ូថែមទៀត ខ្ញុំសូមអង្វរលោកប្អូនឲ្យកូនរបស់ខ្ញុំ គឺអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលជាប់ឃុំឃាំង។ ពីដើម គាត់គ្មានប្រយោជន៍អ្វីសម្រាប់លោកប្អូនមែន ប៉ុន្តែ ឥឡូវនេះ គាត់ប្រាកដជាមានប្រយោជន៍សម្រាប់លោកប្អូន ក៏ដូចជាមានប្រយោជន៍សម្រាប់ខ្ញុំដែរ។ ខ្ញុំសូមចាត់គាត់ ដែលប្រៀបបីដូចជាថ្លើមប្រមាត់របស់ខ្ញុំ ឲ្យវិលមករកលោកប្អូនវិញ។ ខ្ញុំមានបំណងចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំដែរ ដើម្បីឲ្យនៅបម្រើខ្ញុំជំនួសលោកប្អូន ក្នុងពេលខ្ញុំជាប់ឃុំឃាំង ព្រោះតែដំណឹងល្អ*នេះ ក៏ប៉ុន្តែ ខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំឲ្យលោកប្អូនធ្វើអំពើល្អ ទាំងទើស ទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្តវិញ។
អាន ភីលេម៉ូន 1
ស្ដាប់នូវ ភីលេម៉ូន 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ភីលេម៉ូន 1:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ