អូបាឌា 1:4-9

អូបាឌា 1:4-9 គខប

ទោះ​បី​អ្នក​ឡើង​ទៅ​លើ ខ្ពស់​ដូច​សត្វ​ឥន្ទ្រី ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក​ទៅ ដាក់​នៅ​ក្នុង​ចំណោម​ផ្កាយ​ក្ដី ក៏​យើង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ប្រសិន​បើ​មាន​ចោរ​លួច​ចោរ​ប្លន់​ចូល​មក​ក្នុង​ផ្ទះ របស់​អ្នក​នៅ​ពេល​យប់ នោះ​អ្នក​នឹង​បាត់​បង់​អ្វីៗ​ទាំង​អស់! គេ​នឹង​លួច​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។ ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយជូរ មក​ដល់​ស្រុក​អ្នក គេ​មិន​ទុក​ឲ្យ​មាន​ផ្លែ​នៅ​សល់​ឡើយ។ អេសាវ​អើយ គេ​គាស់​កកាយ​ស្រុក​អ្នក ហើយ​ប្រមូល​យក​កំណប់​ទ្រព្យ​របស់​អ្នក។ បក្ស‌សម្ព័ន្ធ​របស់​អ្នក​នឹង​ដេញ​អ្នក ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។ មិត្ត‌ភក្ដិ​របស់​អ្នក​បោក​បញ្ឆោត​អ្នក ហើយ​យក​អ្នក​ធ្វើ​ជា​នគរ​ចំណុះ។ ពួក​ដែល​បរិភោគ​អាហារ​ជា​មួយ​អ្នក នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​អ្នក ទាំង​ពោល​ថា អ្នក​លែង​មាន​អ្នក​ប្រាជ្ញ​ហើយ។ ពិត​មែន​ហើយ នៅ​ថ្ងៃ​នោះ យើង​នឹង​បំបាត់ អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពី​ស្រុក​អេដុម ហើយ​បំបាត់​អ្នក​ឈ្លាស‌វៃ​ឲ្យ​អស់​ពី​ភ្នំ​អេសាវ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ក្រុង​ថេម៉ាន​អើយ ទាហាន​ដ៏​អង់‌អាច​របស់​អ្នក នឹង​ភ័យ​ញ័រ​រន្ធត់ ខ្មាំង​សម្លាប់​រង្គាល​ទាហាន​ទាំង​ប៉ុន្មាន នៅ​ភ្នំ​នៃ​ស្រុក​អេសាវ​អស់​គ្មាន​សល់!