ជនគណនា 26:52-56

ជនគណនា 26:52-56 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ត្រូវ​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទុក​ជា​កេរ‌មត៌ក តាម​ចំនួន​របស់​ពួក​គេ គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​ច្រើន​ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ច្រើន ហើយ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​តិច​ត្រូវ​ចែក​ឲ្យ​តិច។ ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ តាម​ចំនួន​ដែល​បាន​ជំរឿន។ ប៉ុន្តែ ការ​បែង​ចែក​ទឹក​ដី​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត គឺ​កុល‌សម្ព័ន្ធ​នីមួយៗ​នឹង​ទទួល​ទឹក​ដី តាម​ឈ្មោះ​កុល‌សម្ព័ន្ធ​នៃ​បុព្វ​បុរស​របស់​ខ្លួន។ ទឹក​ដី​នេះ​នឹង​ត្រូវ​ចែក​ឲ្យ​ពួក​គេ តាម​ចំនួន​តិច ឬ​ច្រើន ដោយ​ការ​ចាប់​ឆ្នោត»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ