ជនគណនា 14:1-5

ជនគណនា 14:1-5 គខប

សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ប្រជា‌ជន​នាំ​គ្នា​យំ​ពេញ​មួយ​យប់​នោះ។ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន។ សហគមន៍​ទាំង​មូល​ពោល​មក​កាន់​លោក​ទាំង​ពីរ​ថា៖ «បើ​ទុក​ឲ្យ​ពួក​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីប​នោះ ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​នេះ!។ ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​នាំ​ពួក​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ដោយ​មុខ​ដាវ​ដូច្នេះ? ប្រពន្ធ និង​កូន​តូចៗ​របស់​យើង មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​មិន​ខាន។ ហេតុ​នេះ គួរ​តែ​ពួក​យើង​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ប្រសើរ​ជាង»។ ពួក​គេ​និយាយ​គ្នា​ថា៖ «ចូរ​យើង​ជ្រើស​រើស​មេ​ដឹក​នាំ​មួយ​រូប ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន ក្រាប​ចុះ​ឱន​មុខ​ដល់​ដី នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល។