ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាត់មនុស្សឲ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យកូនចៅអ៊ីស្រាអែលនោះទៅ។ ត្រូវចាត់មនុស្សម្នាក់ពីកុលសម្ព័ន្ធនីមួយៗ ហើយអ្នកទាំងនោះត្រូវតែជាមេដឹកនាំ»។ លោកម៉ូសេក៏ចាត់ពួកគេពីវាលរហោស្ថានប៉ារ៉ានឲ្យទៅ ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ បុរសទាំងនោះសុទ្ធតែជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ដែលមានរាយនាមដូចតទៅ: កុលសម្ព័ន្ធរូបេន គឺលោកសាំមួរ ជាកូនរបស់លោកសាគើរ។ កុលសម្ព័ន្ធស៊ីម្មាន គឺលោកសាផាត ជាកូនរបស់លោកហូរី។ កុលសម្ព័ន្ធយូដា គឺលោកកាលែប ជាកូនរបស់លោកយេភូនេ។ កុលសម្ព័ន្ធអ៊ីសាខារ គឺលោកយីកាល់ ជាកូនរបស់លោកយ៉ូសែប។ កុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនរបស់លោកនូន។ កុលសម្ព័ន្ធបេនយ៉ាមីន គឺលោកប៉ាល់ធី ជាកូនរបស់លោករ៉ាភូ។ កុលសម្ព័ន្ធសាប់យូឡូន គឺលោកកាឌាល ជាកូនរបស់លោកសូឌី។ កុលសម្ព័ន្ធម៉ាណាសេ ដែលជាកូនចៅលោកយ៉ូសែប គឺលោកកាឌី ជាកូនរបស់លោកស៊ូស៊ី។ កុលសម្ព័ន្ធដាន់ គឺលោកអាំមាល ជាកូនរបស់លោកកេម៉ាលី។ កុលសម្ព័ន្ធអេស៊ើ គឺលោកសេធើរ ជាកូនរបស់លោកមីកែល។ កុលសម្ព័ន្ធណែបថាលី គឺលោកណាប៊ី ជាកូនរបស់លោកវ៉ូបស៊ី។
អាន ជនគណនា 13
ស្ដាប់នូវ ជនគណនា 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 13:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ