នេហេមា 7
7
ជំរឿនប្រជាជនយូដាដែលវិលត្រឡប់មកស្រុកវិញ
1នៅពេលសង់កំពែងឡើងវិញរួចរាល់ហើយ ខ្ញុំក៏បានដាក់សន្លឹកទ្វារក្រុង ហើយគេចាត់តាំងឲ្យមានអ្នកយាមទ្វារ អ្នកចម្រៀង និងពួកលេវីឡើងវិញ។ 2ខ្ញុំបានចាត់តាំងមនុស្សពីរនាក់ឲ្យគ្រប់គ្រងលើទីក្រុង គឺលោកហាណានី ជាប្អូនរបស់ខ្ញុំ និងលោកហាណានា ជាមេបញ្ជាការបន្ទាយក្រុងយេរូសាឡឹម ហើយមានចិត្តស្មោះត្រង់ និងគោរពកោតខ្លាចព្រះជាម្ចាស់ជាងគេទាំងអស់។ 3ខ្ញុំបញ្ជាអ្នកទាំងពីរថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡឹមមុនពេលព្រះអាទិត្យបញ្ចេញកម្ដៅឡើយ ហើយនៅពេលល្ងាចត្រូវឲ្យគេខ្ទាស់រនុក មុនពេលដែលអ្នកយាមចាកចេញពីកន្លែងយាម។ រីឯអ្នកក្រុងយេរូសាឡឹម ត្រូវដាក់វេនគ្នាយាមនៅមុខផ្ទះរបស់ខ្លួន»។
4យេរូសាឡឹមជាក្រុងមួយធំទូលាយ ប៉ុន្តែ មានប្រជាជនតិចរស់នៅ ហើយមានផ្ទះជាច្រើនដែលពុំទានបានសង់ឡើងវិញនៅឡើយ។ 5ព្រះរបស់ខ្ញុំបានបណ្ដាលចិត្តខ្ញុំឲ្យប្រមូលពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនមកជួបជុំគ្នា ដើម្បីជំរឿនប្រជាជន។ ខ្ញុំបានពិនិត្យមើលបញ្ជីរាយនាមក្រុមគ្រួសាររបស់អស់អ្នកដែលវិលមកក្រុងយេរូសាឡឹមមុនគេ ឃើញមានឈ្មោះដូចតទៅ:
6ក្នុងចំណោមអស់អ្នកដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលត្រឡប់មកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។ 7អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកអសារា លោករ៉ាអាមា លោកណាហាម៉ានី លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសពេរែត លោកប៊ីគវ៉ាយ លោកនេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ:
8កូនចៅរបស់លោកប៉ារ៉ូសមាន ២ ១៧២នាក់
9កូនចៅរបស់លោកសេផាធាមាន ៣៧២នាក់
10កូនចៅរបស់លោកអើរ៉ាសមាន ៦៥២នាក់
11កូនចៅរបស់លោកផាហាត-ម៉ូអាប់ កូនចៅរបស់លោកយេសួរ និងកូនចៅរបស់លោកយ៉ូអាប់មាន ២ ៨១៨នាក់
12កូនចៅរបស់លោកអេឡាំមាន ១ ២៥៤នាក់
13កូនចៅរបស់លោកសាធូមាន ៨៤៥នាក់
14កូនចៅរបស់លោកសាកាយមាន ៧៦០នាក់
15កូនចៅរបស់លោកប៊ីនុយមាន ៦៤៨នាក់
16កូនចៅរបស់លោកបេបាយមាន ៦២៨នាក់
17កូនចៅរបស់លោកអាសកាដមាន ២ ៣២២នាក់
18កូនចៅរបស់លោកអដូនីកាំមាន ៦៦៧នាក់
19កូនចៅរបស់លោកប៊ីគវ៉ៃមាន ២ ០៦៧នាក់
20កូនចៅរបស់លោកអេឌីនមាន ៦៥៥នាក់
21កូនចៅរបស់លោកអេធើ ដែលជាពូជពង្សរបស់លោកហេសេគាមាន ៩៨នាក់
22កូនចៅរបស់លោកហាស៊ូមមាន ៣២៨នាក់
23កូនចៅរបស់លោកបេសាយមាន ៣២៤នាក់
24កូនចៅរបស់លោកហារេបមាន ១១២នាក់
25កូនចៅរបស់អ្នកស្រុកគីបៀនមាន ៩៥នាក់
26អ្នកភូមិបេថ្លេហិម និងនថូផាមាន១៨៨នាក់
27អ្នកភូមិអាណាថោតមាន ១២៨នាក់
28អ្នកភូមិបេតអាសម៉ាវែតមាន ៤២នាក់
29អ្នកក្រុងគារយ៉ាត-យ៉ារីម កេភីរ៉ា និងបៀរ៉ុតមាន ៧៤៣នាក់
30អ្នកក្រុងរ៉ាម៉ា និងកេបាមាន ៦២១នាក់
31អ្នកក្រុងមីកម៉ាសមាន ១២២នាក់
32អ្នកក្រុងបេតអែល និងអៃមាន ១២៣នាក់
33អ្នកភូមិនេបូរមួយទៀតមាន ៥២នាក់
34កូនចៅរបស់លោកអេឡាំម្នាក់ទៀតមាន ១ ២៥៤នាក់
35កូនចៅរបស់លោកហារីមមាន ៣២០នាក់
36អ្នកក្រុងយេរីខូមាន ៣៤៥នាក់
37អ្នកក្រុងឡូដ ហាឌីដ និងអូណូមាន ៧២១នាក់
38អ្នកក្រុងសេណាអាមាន ៣ ៩៣០ នាក់។
39ក្រុមបូជាចារ្យជាកូនចៅលោកយេដាយ៉ា ក្រុមគ្រួសារលោកយេសួរមាន ៩៧៣នាក់
40កូនចៅរបស់លោកអ៊ីមមើរមាន ១ ០៥២នាក់
41កូនចៅរបស់លោកផាសហ៊ើរមាន ១ ២៤៧នាក់
42កូនចៅរបស់លោកហារីមមាន ១ ០១៧នាក់។
43ក្រុមលេវីជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវាមាន ៧៤នាក់។
44ក្រុមចម្រៀង ជាកូនចៅរបស់លោកអេសាភមាន ១៤៨នាក់។
45ក្រុមយាមទ្វារ ជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើ កូនចៅរបស់លោកថាលម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយមាន ១៣៨នាក់។ 46ក្រុមអ្នកបម្រើព្រះវិហារ ដែលជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត 47កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ាហា កូនចៅរបស់លោកផាដូន 48កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកសាលម៉ាយ 49កូនចៅរបស់លោកហាណាន កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហារ 50កូនចៅរបស់លោករីអាយ៉ា កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា 51កូនចៅរបស់លោកកាសាម កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកផាសេហា 52កូនចៅរបស់លោកបេសាយ កូនចៅរបស់លោកមេហ៊ូនីម កូនចៅរបស់លោកនេភូស៊ីម 53កូនចៅរបស់លោកបាកប៊ូក កូនចៅរបស់លោកហាគូផា កូនចៅរបស់លោកហាហ៊ើរ 54កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហារសា 55កូនចៅរបស់លោកបារកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា 56កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា 57កូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា 58កូនចៅរបស់លោកយាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដេល 59កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកផូកេរេត-ពីសេបែម និងកូនចៅរបស់លោកអាំម៉ូន 60សរុបទាំងអស់ក្រុមអ្នកបម្រើព្រះវិហារ និងកូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូនមាន ៣៩២នាក់។
61រីឯអស់អ្នកដែលមកពីធេល-មែឡា ធេលហារេសា កេរូប-អដាន និងអ៊ីមមើរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថាគេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ 62កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៤២នាក់។
63ក្នុងចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាគូស កូនចៅរបស់លោកបាស៊ីឡៃ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។ 64អ្នកទាំងនេះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេក៏បាត់បង់តំណែងជាបូជាចារ្យ 65 ហើយលោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរយូរឹម និងធូមីម* ជាមុនសិន។
66សហគមន៍ទាំងមូលមានចំនួន ៤២ ៣៦០នាក់ 67ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេ ដែលចំនួន ៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេ មានអ្នកចម្រៀងប្រុសស្រី ២៤៥នាក់។ 68មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល 69អូដ្ឋ ៤៣៥ក្បាល និងលា ៦ ៧២០ក្បាល។
70មានមេដឹកនាំក្រុមគ្រួសារមួយចំនួន បានថ្វាយប្រាក់ សម្រាប់ការសង់ព្រះវិហារ។ លោកអភិបាលបានថ្វាយមាសមួយពាន់តម្លឹង សម្រាប់ព្រះវិហារ ព្រមទាំងពែងហាសិប និងសម្លៀកបំពាក់បូជាចារ្យចំនួនប្រាំរយសាមសិបសម្រាប់។ 71មេដឹកនាំរបស់ក្រុមគ្រួសារបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង សម្រាប់ការសង់ព្រះវិហារ ព្រមទាំងប្រាក់ពីរពាន់ពីររយណែន។ 72ប្រជាជនឯទៀតៗបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង ប្រាក់ ពីរពាន់ណែន និងសម្លៀកបំពាក់បូជាចារ្យហុកសិបប្រាំពីរសម្រាប់។
73 ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចម្រៀង ប្រជាជន ក្រុមអ្នកបម្រើព្រះវិហារ និងអ៊ីស្រាអែលទាំងមូល បានទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។
ទើបបានជ្រើសរើសហើយ៖
នេហេមា 7: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.