នេហេមា 6:1-4

នេហេមា 6:1-4 គខប

ពេល​លោក​សាន់បា‌ឡាត់ លោក​ថូប៊ី‌យ៉ា លោក​កេសែម ជា​ជន‌ជាតិ​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ​ទទួល​ដំណឹង​ថា ខ្ញុំ​បាន​សង់​កំពែង​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រីឯ​កន្លែង​បាក់​បែក​ក៏​បាន​ជួស‌ជុល​ហើយ - នៅ​គ្រា​នោះ ខ្ញុំ​ពុំ​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង​នៅ​ឡើយ - លោក​សាន់បា‌ឡាត់ និង​លោក​កេសែម ក៏​ចាត់​គេ​ឲ្យ​មក​ប្រាប់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក​ពិភាក្សា​គ្នា​នៅ​កេភី‌រីម ក្នុង​ជ្រលង​ភ្នំ​អូណូ»។ អ្នក​ទាំង​នោះ​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។ ខ្ញុំ​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​ចម្លើយ​ទៅ​ប្រាប់​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​មាន​កិច្ចការ​ដ៏​ច្រើន​ដែល​ត្រូវ​ធ្វើ ខ្ញុំ​មិន​អាច​ចុះ​មក​ជួប​អស់​លោក​បាន​ទេ។ ប្រសិន​បើ​ខ្ញុំ​ចុះ​មក​ជួប​អស់​លោក ការ‌ងារ​មុខ​ជា​ត្រូវ​ផ្អាក​ពុំ‌ខាន»។ ពួក​គេ​ចាត់​មនុស្ស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ មក​ប្រាប់​ខ្ញុំ​ដល់​ទៅ​បួន​ដង ខ្ញុំ​ក៏​ផ្ដល់​ចម្លើយ​ដដែល​ទៅ​ពួក​គេ​វិញ។