នេហេមា 13:1-2

នេហេមា 13:1-2 គខប

នៅ​គ្រា​នោះ ពេល​អាន​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​អស់ គេ​ឃើញ​មាន​អត្ថ‌បទ​មួយ​ចែង​ថា ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់​ជា​ដាច់​ខាត ដ្បិត​ពួក​គេ​ពុំ​បាន​យក​អាហារ និង​ទឹក មក​ទទួល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ។ ជន‌ជាតិ​ម៉ូអាប់​បាន​សូក​លោក​បាឡាម​ឲ្យ​ដាក់​បណ្ដាសា​ជន‌ជាតិ​អ៊ីស្រា‌អែល។ ប៉ុន្តែ ព្រះ​របស់​យើង​បាន​ប្ដូរ​បណ្ដាសា ឲ្យ​ប្រែ​ទៅ​ជា​ព្រះ‌ពរ​វិញ។