ណាហ៊ូម 2:1-3

ណាហ៊ូម 2:1-3 គខប

កង‌ទ័ព​ខ្មាំង​ឡើង​មក​វាយ​សម្រុក​អ្នក​ហើយ! ចូរ​ការពារ​កំពែង​ក្រុង​របស់​អ្នក ចូរ​យាម​ផ្លូវ! ចូរ​ត្រៀម​ខ្លួន​ច្បាំង និង​មាន​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង។ អ៊ីស្រា‌អែល​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយជូរ ដែល​ពួក​ចោរ​ប្លន់​កម្ទេច​មែក​ធាង​អស់។ ព្រះ‌អម្ចាស់​នឹង​យាង​មក​លើក​កិត្តិយស របស់​កូន​ចៅ​លោក​យ៉ាកុប ហើយ​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​បាន​រុងរឿង ដូច​ដើម​ឡើង​វិញ។ ទាហាន​ដ៏​ខ្លាំង​ពូកែ​ប្រដាប់​ខ្លួន​ដោយ ខែល​ពណ៌​ក្រហម អ្នក​ចម្បាំង​ស្លៀក​ពាក់​ពណ៌​ក្រហម​ទុំ។ នៅ​ថ្ងៃ​ដែល​ពួក​គេ​រៀបចំ​ខ្លួន​ចេញ​ទៅ​ច្បាំង នៅ​ថ្ងៃ​ចេញ​ទៅ​ប្រយុទ្ធ រទេះ​ចម្បាំង របស់​ពួក​គេ​ប្រៀប​បាន​នឹង​ភ្លើង​ក្រហម​ឆ្អិន‌ឆ្អៅ លំពែង​របស់​ពួក​គេ​លើក​ឡើង​ច្រូង‌ច្រាង។