ម៉ាកុស 14:66-72

ម៉ាកុស 14:66-72 គខប

ពេល​លោក​ពេត្រុស​នៅ​ក្នុង​ទីធ្លា មាន​ស្ត្រី​បម្រើ​ម្នាក់​របស់​លោក​មហា​បូជា‌ចារ្យ​មក​ដល់។ នាង​ឃើញ​លោក​ពេត្រុស​កំពុង​អាំង​ភ្លើង ក៏​សម្លឹង​មើល​មុខ​គាត់​ឲ្យ​បាន​ច្បាស់ រួច​ពោល​ថា៖ «អ្នក​ឯង​ក៏​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ភូមិ​ណា​សារ៉ែត​ដែរ!»។ ប៉ុន្តែ លោក​ប្រកែក​ឡើង​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​មិន​យល់​ថា​នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ»។ លោក​ពេត្រុស​ក៏​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ខ្លោង​ទ្វារ​ខាង​ក្រៅ ពេល​នោះ មាន់​រងាវ​ឡើង។ ស្ត្រី​បម្រើ​ឃើញ​លោក​ពេត្រុស ក៏​ប្រាប់​អស់​អ្នក​ដែល​នៅ​ទី​នោះ​ម្ដង​ទៀត​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​គេ​ដែរ»។ លោក​ពេត្រុស​ប្រកែក​សា​ជា​ថ្មី។ បន្តិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ​និយាយ​ទៅ​លោក​ពេត្រុស​ទៀត​ថា៖ «អ្នក​ឯង​ប្រាកដ​ជា​បក្ស​ពួក​អ្នក​ទាំង​នោះ​មែន ព្រោះ​អ្នក​ឯង​ជា​អ្នក​ស្រុក​កាលី‌ឡេ​ដូច​គ្នា»។ លោក​ពេត្រុស​ក៏​និយាយ​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​ឲ្យ​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ»។ ភ្លាម​នោះ មាន់​រងាវ​ឡើង​ជា​លើក​ទី​ពីរ លោក​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ ដែល​ថា “មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ” គាត់​ក៏​ទ្រហោ​យំ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 14:66-72