ម៉ាកុស 11:7-10

ម៉ាកុស 11:7-10 គខប

សិស្ស​ទាំង​ពីរ​ដឹក​វា​យក​មក​ថ្វាយ​ព្រះ‌យេស៊ូ ហើយ​យក​អាវ​របស់​ខ្លួន​ក្រាល​ពី​លើ​ខ្នង​កូន​លា ព្រះអង្គ​ក៏​ឡើង​គង់​លើ​ខ្នង​កូន​លា​នោះ។ មាន​មនុស្ស‌ម្នា​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​ខ្លះ​ទៀត​យក​ស្លឹក​ឈើ​ពី​ចម្ការ​មក​រាយ​លើ​ផ្លូវ​ដែរ។ អស់​អ្នក​ដែល​ដើរ​ហែ‌ហម​ព្រះ‌យេស៊ូ​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌រាជ្យ*​ដែល​កំពុង​តែ​មក​ដល់ គឺ​ព្រះ‌រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង! ជយោ! ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។