ម៉ាកុស 11:1-6

ម៉ាកុស 11:1-6 គខប

ព្រះ‌យេស៊ូ​យាង​មក​ជា​មួយ​សិស្ស​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ លុះ​មក​ដល់​ជិត​ភូមិ​បេតផា‌សេ និង​ភូមិ​បេតថា‌នី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​រូប​ឲ្យ​ទៅ​មុន ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​នៅ​មុខ​អ្នក​រាល់​គ្នា ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក ពុំ​ទាន់​ដែល​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ ចូរ​ស្រាយ​វា​ដឹក​មក។ ប្រសិន​បើ​មាន​គេ​សួរ​ថា“ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា” ចូរ​ឆ្លើយ​ប្រាប់​គេ​ថា “ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​ព្រះអង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន”»។ សិស្ស​ទាំង​ពីរ​រូប​ចេញ​ដំណើរ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ខាង​ក្រៅ​ផ្ទះ ក្បែរ​ផ្លូវ ហើយ​ក៏​ស្រាយ​វា។ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​សួរ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​កូន​លា​នេះ?»។ សិស្ស​ទាំង​ពីរ​ឆ្លើយ​ទៅ​គេ តាម​ពាក្យ​ដែល​ព្រះ‌យេស៊ូ​បាន​បង្គាប់​មក គេ​ក៏​ឲ្យ​ដឹក​ចេញ​ទៅ។