កូនប្រុសជេរប្រទេចឪពុក កូនស្រីប្រឆាំងទាស់នឹងម្ដាយ កូនប្រសាស្រីទាស់នឹងម្ដាយក្មេក ហើយអ្នកដែលនៅក្នុងផ្ទះជាមួយគ្នា នឹងក្លាយទៅជាសត្រូវនឹងគ្នា។ រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅព្រះអម្ចាស់ ខ្ញុំសង្ឃឹមលើព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់ខ្ញុំ ព្រះរបស់ខ្ញុំមុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។ ខ្មាំងសត្រូវរបស់ខ្ញុំអើយ! កុំអាលអរសប្បាយ ដោយឃើញខ្ញុំដួលដូច្នេះ! ខ្ញុំពិតជាដួលមែន តែខ្ញុំនឹងងើបឡើងវិញពុំខាន។ ទោះបីខ្ញុំស្ថិតនៅក្នុងភាពងងឹតក្ដី ក៏ព្រះអម្ចាស់ជាពន្លឺរបស់ខ្ញុំដែរ។ ខ្ញុំសុខចិត្តស៊ូទ្រាំនឹងព្រះពិរោធរបស់ព្រះអម្ចាស់ ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអង្គ។ គង់តែមានថ្ងៃណាមួយ ព្រះអង្គនឹងការពារក្ដីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ ព្រះអង្គនឹងនាំខ្ញុំចេញទៅរកពន្លឺ ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។ សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខ គេធ្លាប់ពោលមកខ្ញុំថា “តើព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅណាបាត់ហើយ?” ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដង គឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លី ដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។ នៅថ្ងៃដែលគេសង់កំពែងក្រុង របស់អ្នកឡើងវិញ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងកាន់តែឆ្ងាយ។ នៅថ្ងៃនោះ ប្រជាជនរបស់អ្នក នឹងវិលមករកអ្នកវិញ ពីស្រុកអាស្ស៊ីរី និងស្រុកអេស៊ីប ចាប់ពីទន្លេនីលរហូតដល់ទន្លេអឺប្រាត ចាប់ពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ចាប់ពីភ្នំមួយទៅភ្នំមួយទៀត។ ផែនដីនឹងក្លាយទៅជាទីស្មសាន ព្រោះតែអំពើអាក្រក់របស់អស់អ្នកដែលរស់ នៅលើផែនដី។ ព្រះអម្ចាស់អើយ សូមថែរក្សា ប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គ រស់នៅលើទឹកដីគ្មានជីជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែង ដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដ ដូចដើមវិញ។ សូមសម្តែងព្រះបារមីដ៏រុងរឿងអស្ចារ្យ ដូច កាលព្រះអង្គនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ប្រជាជាតិនានានឹងឃើញ ហើយត្រូវអាម៉ាស់ ទោះបីគេមានឫទ្ធិខ្លាំងពូកែយ៉ាងណាក្ដី។ ពួកគេងឿងឆ្ងល់ពេក រកនិយាយមិនរួច ហើយស្ដាប់អ្វីក៏លែងឮដែរ។ ពួកគេនឹងស៊ីធូលីដីដូចពស់ និងដូចសត្វលូនវារឯទៀតៗ។ ពួកគេចេញពីកន្លែងពួនមករកព្រះអម្ចាស់ ជាព្រះនៃយើង ដោយភ័យញ័រ ពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចព្រះអង្គ។
អាន មីកា 7
ស្ដាប់នូវ មីកា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 7:6-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ