ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់ ព្រះអម្ចាស់មានព្រះបន្ទូល! ចូរក្រោកឡើង! នាំពាក្យបណ្ដឹងទៅប្រាប់ ឲ្យភ្នំធំៗ និងភ្នំតូចៗ ដឹងឮផង! ភ្នំធំទាំងឡាយអើយ ចូរស្ដាប់ពាក្យបណ្ដឹងរបស់ព្រះអម្ចាស់! គ្រឹះនៃផែនដីដែលមិនចេះរង្គើអើយ! ចូរស្ដាប់ពាក្យបណ្ដឹងដែលព្រះអម្ចាស់ ចោទប្រកាន់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ៖ «ប្រជារាស្ត្រយើងអើយ! តើយើងបានធ្វើអ្វីខ្លះដល់អ្នក? តើយើងបានធ្វើអ្វីឲ្យអ្នកធុញទ្រាន់? ចូរឆ្លើយមកយើងមើល៍! តើមកពីយើងបាននាំអ្នកចេញពី ស្រុកអេស៊ីបឬ? តើមកពីយើងបានលោះអ្នក ឲ្យរួចពីទាសភាពឬ? តើមកពីយើងចាត់ម៉ូសេ អើរ៉ុន និងម៉ារាម ឲ្យនាំមុខអ្នកឬ? ប្រជារាស្ត្រយើងអើយ ចូរនឹកចាំអំពីគម្រោងការដែលបាឡាក់ ជាស្ដេចស្រុកម៉ូអាប់ បម្រុងធ្វើចំពោះអ្នក! ចូរនឹកចាំពីស្ដេចដែលបាឡាម ជាកូនរបស់បេអ៊រ ឆ្លើយទៅស្ដេចនោះវិញ! បន្ទាប់មក យើងបាននាំអ្នកពីស៊ីទីម រហូតដល់គីលកាល់។ អ្នកនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងប្រព្រឹត្តចំពោះអ្នកដោយសុចរិត»។ ពេលខ្ញុំចូលទៅគាល់ព្រះអម្ចាស់ តើខ្ញុំត្រូវយកអ្វីទៅជាមួយ? ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុត តើខ្ញុំត្រូវយកកូនគោអាយុមួយខួប មកថ្វាយជាតង្វាយដុតទាំងមូលឬ? តើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងទទួល ចៀមឈ្មោលរាប់ពាន់ក្បាល ឬប្រេងយ៉ាងច្រើនអនេកអនន្តឬ? តើខ្ញុំត្រូវបូជាកូនច្បងរបស់ខ្ញុំ ដើម្បីសុំព្រះអង្គលើកលែងទោស ឬបូជាកូនចៅរបស់ខ្ញុំថ្វាយព្រះអង្គ ដើម្បីសុំរំដោះបាបឬ? ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នក ឲ្យស្គាល់ការណាដែលល្អ និងការណាដែលព្រះអម្ចាស់ សព្វព្រះហឫទ័យឲ្យអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរ តាមមាគ៌ា នៃព្រះរបស់អ្នក។ ព្រះអម្ចាស់បន្លឺព្រះសូរសៀងទៅកាន់អ្នកក្រុង ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលកោតខ្លាច ព្រះនាមរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ ចូរនាំគ្នាស្ដាប់!
អាន មីកា 6
ស្ដាប់នូវ មីកា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 6:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ