ព្រះជាម្ចាស់នឹងបោះបង់ចោល ប្រជាជនអ៊ីស្រាអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាមាតាសម្រាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រាអែលវិញ។ ស្ដេចនោះនឹងក្រោកឡើង ហើយដឹកនាំជនជាតិអ៊ីស្រាអែល ដោយព្រះចេស្ដារបស់ព្រះអម្ចាស់ និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់លោក។ អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត ដ្បិតចាប់ពីពេលនេះទៅ ស្ដេចនោះមានអំណាចឧត្ដុង្គឧត្ដម រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត! ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក វាយលុកស្រុកយើង ហើយវាយចូលដល់កំពែងក្រុងរបស់យើង ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ ឲ្យទៅតយុទ្ធនឹងពួកគេ។ មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួតត្រាលើ ស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។ ពេលជនជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើង ដើម្បីឈ្លានពានទឹកដីរបស់យើង ស្ដេចនោះនឹងដោះលែងយើងឲ្យរួចពី កណ្ដាប់ដៃរបស់ពួកគេ។
អាន មីកា 5
ស្ដាប់នូវ មីកា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 5:2-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ