ព្រះយេស៊ូចាត់សិស្ស*ទាំងដប់ពីររូបនេះឲ្យទៅ ដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ គឺត្រូវទៅស្វែងរកអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែលនោះវិញ។ ពេលធ្វើដំណើរទៅ ចូរប្រកាសថា "ព្រះរាជ្យ*នៃស្ថានបរមសុខ*មកជិតបង្កើយហើយ"។ ចូរមើលអ្នកជំងឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ធ្វើឲ្យមនុស្សឃ្លង់ជាស្អាតបរិសុទ្ធ* ដេញអារក្សចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាច ដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ។
អាន ម៉ាថាយ 10
ស្ដាប់នូវ ម៉ាថាយ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 10:5-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ