ម៉ាឡាគី 3:1-4

ម៉ាឡាគី 3:1-4 គខប

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។ រំពេច​នោះ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​យាង​ចូល​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ។ រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ កំពុង​តែ​មក​ហើយ»។ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​ដល់ តើ​នរណា​អាច​ទ្រាំ​បាន? នៅ​ពេល​ព្រះអង្គ​លេច​មក តើ​នរណា​អាច​ឈរ​បាន? ដ្បិត​ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែក និង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀក‌បំពាក់។ ព្រះអង្គ​នឹង​គង់​កាត់​ក្ដី ដូច​ជាង​ទង​អង្គុយ រំលាយ និង​បន្សុទ្ធ​សាច់​ប្រាក់។ ព្រះអង្គ​នឹង​ជម្រះ​កូន​ចៅ​លេវី​ឲ្យ​បាន​បរិសុទ្ធ ព្រះអង្គ​នឹង​បន្សុទ្ធ​ពួក​គេ ដូច​បន្សុទ្ធ​មាស និង​ប្រាក់។ ពួក​គេ​នឹង​នាំ​តង្វាយ​ត្រឹម​ត្រូវ​តាម​វិន័យ មក​ថ្វាយ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ​ត្រង់។ ពេល​នោះ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ទទួល តង្វាយ​របស់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ដូច​កាល​ពី​ដើម នៅ​ជំនាន់​មុនៗ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាឡាគី 3:1-4