លូកា 14:16-24

លូកា 14:16-24 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មាន​បុរស​ម្នាក់​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ហើយ​លោក​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន។ លុះ​ដល់​ពេល​ជប់‌លៀង លោក​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រាប់​ភ្ញៀវ​ថា “ម្ហូប​អាហារ​បាន​រៀបចំ​ស្រេច​ហើយ សូម​អញ្ជើញ​មក!”។ ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​ដោះ‌សា​បន្ដ​បន្ទាប់​គ្នា ម្នាក់​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​ដី​ចម្ការ​មួយ​កន្លែង ខ្ញុំ​ត្រូវ​តែ​ចេញ​ទៅ​មើល​ឥឡូវ​នេះ សូម​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង”។ ម្នាក់​និយាយ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​គោ​ប្រាំ​នឹម ខ្ញុំ​ត្រូវ​តែ​ទៅ​ទឹម​វា​សាក​ល​មើល​សូម​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង”។ ម្នាក់​ទៀត​ពោល​ថា “ខ្ញុំ​ទើប​នឹង​រៀបការ​ប្រពន្ធ ខ្ញុំ​ពុំ​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ឡើយ”។ អ្នក​បម្រើ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ ហើយ​ជម្រាប​លោក​តាម​ដំណើរ​រឿង។ ម្ចាស់​ផ្ទះ​ក៏​ខឹង លោក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា “ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ទី​ផ្សារ ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង ហើយ​ប្រមូល​មនុស្ស​ក្រីក្រ មនុស្ស​ពិការ និង​មនុស្ស​ខ្វាក់​ខ្វិន​មក”។ បន្ដិច​ក្រោយ​មក អ្នក​បម្រើ​ជម្រាប​ចៅហ្វាយ​វិញ​ថា “លោក​ម្ចាស់! ខ្ញុំ​បាទ​បាន​ធ្វើ​តាម​បង្គាប់​របស់​លោក​ហើយ តែ​កន្លែង​អង្គុយ​នៅ​មាន​សល់​ទៀត”។ ម្ចាស់​ផ្ទះ​ប្រាប់​ទៅ​អ្នក​បម្រើ​ទៀត​ថា “ចូរ​ទៅ​តាម​ផ្លូវ​ស្រុក​ស្រែ តាម​កៀន​របង ហើយ​បង្ខំ​មនុស្ស‌ម្នា​ឲ្យ​ចូល​មក​ពេញ​ផ្ទះ​ខ្ញុំ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​កាល​ពី​មុន​នោះ គ្មាន​នរណា​ម្នាក់​បាន​បរិភោគ​ក្នុង​ពិធី​ជប់‌លៀង​របស់​ខ្ញុំ​ឡើយ!”»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 14:16-24