លូកា 12:32-34

លូកា 12:32-34 គខប

«កុំ​ខ្លាច​អី ក្រុម​ដ៏​តូច​របស់​ខ្ញុំ​អើយ! ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ព្រះ‌រាជ្យ​មក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​លក់​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា យក​ប្រាក់​ចែក​ជា​ទាន​ដល់​ជន​ក្រីក្រ​ចុះ។ ចូរ​ប្រមូល​ទ្រព្យ​ដែល​មិន​ចេះ​ពុក ជា​សម្បត្តិ​ដែល​មិន​ចេះ​រលាយ ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន​បរម‌សុខ* ជា​ស្ថាន​ដែល​គ្មាន​ចោរ​ប្លន់ ឬ​កណ្ដៀរ​ស៊ី​ឡើយ។ ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ»។