លូកា 1:76-79

លូកា 1:76-79 គខប

ចំណែក​ឯ​កូន​វិញ កូន​នឹង​ទៅ​ជា​ព្យាការី* របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រោះ​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ។ កូន​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដឹង ថា​ព្រះអង្គ​សង្គ្រោះ​គេ ដោយ​លើក‌លែង​ទោស​ឲ្យ​គេ​រួច​ពី​បាប។ ព្រះ​របស់​យើង​មាន​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដ៏​លើស‌លុប ព្រះអង្គ​ប្រទាន​ថ្ងៃ​រះ ពី​ស្ថាន​លើ​មក ដើម្បី​រំដោះ​យើង និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទី‌ងងឹត ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​តម្រង់​ផ្លូវ​យើង ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ‌សាន្ត»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 1:76-79