ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា: ពេលនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើបទបញ្ជាណាមួយដែលព្រះអម្ចាស់ហាមឃាត់ ត្រូវធ្វើដូចតទៅ: ប្រសិនបើមហាបូជាចារ្យ*បានប្រព្រឹត្តអំពើបាប ដែលបណ្ដាលឲ្យប្រជាជនទាំងមូលមានទោស នោះលោកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជារំដោះបាប។ លោកនាំគោស្ទាវនោះមកថ្វាយព្រះអម្ចាស់ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ លោកត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ លោកមហាបូជាចារ្យត្រូវយកឈាមគោ ចូលមកក្នុងពន្លាជួបព្រះអម្ចាស់ រួចយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ខាងមុខវាំងននទីសក្ការៈ។ លោកយកឈាមនោះទៅលាបលើស្នែងអាសនៈដុតគ្រឿងក្រអូប នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពន្លាជួបព្រះអម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើយញ្ញបូជា ដែលស្ថិតនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ លោកយកខ្លាញ់ទាំងអស់របស់គោឈ្មោល ដែលថ្វាយជាយញ្ញបូជារំដោះបាបនោះ គឺខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ បូជាចារ្យត្រូវដុតចំណែកទាំងនោះនៅលើអាសនៈថ្វាយយញ្ញបូជា ដូចគេដុតចំណែករបស់យញ្ញបូជាមេត្រីភាពដែរ។ រីឯស្បែកគោ សាច់ទាំងអស់ ក្បាល ជើង ពោះវៀន និងលាមក ពោលគឺគោទាំងមូលត្រូវយកចេញទៅក្រៅជំរំ ត្រង់កន្លែងបរិសុទ្ធ សម្រាប់ចាក់ផេះ ហើយដុតវានៅលើអុសដែលកំពុងឆេះ ត្រង់កន្លែងចាក់ផេះនោះ»។
អាន លេវីវិន័យ 4
ស្ដាប់នូវ លេវីវិន័យ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 4:1-12
31 ថ្ងៃ។
តើយើងគួរទៅជិតព្រះដ៏បរិសុទ្ធដោយរបៀបណា? ក្នុងការគោរពប្រណិប័តន៍ យញ្ញបូជា និងការគោរព លេវីវិន័យឆ្លើយសំណួរនោះសម្រាប់ជនជាតិអ៊ីស្រាអែលពីបុរាណ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលេវីវិន័យ នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ