យ៉ូស្វេ 14:6-12

យ៉ូស្វេ 14:6-12 គខប

កូន​ចៅ​យូដា​បាន​នាំ​គ្នា​មក​ជួប​លោក​យ៉ូស្វេ នៅ​គីល‌កាល់។ ពេល​នោះ លោក​កាលែប ជា​កូន​របស់​លោក​យេ‌ភូនេ ក្នុង​អំបូរ​កេណាស មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «លោក​ជ្រាប​ស្រាប់​ហើយ​នូវ​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្រុក​កាដេស-‌បារនា ស្ដី​អំពី​យើង​ទាំង​ពីរ គឺ​លោក និង​ខ្ញុំ។ កាល​នោះ ខ្ញុំ​មាន​អាយុ​សែ‌សិប​ឆ្នាំ លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ចាត់​ខ្ញុំ​ពី​កាដេស-‌បារនា​ឲ្យ​មក​ស៊ើប‌ការណ៍​នៅ​ស្រុក​នេះ។ ខ្ញុំ​ក៏​បាន​ធ្វើ​សេចក្ដី​រាយ‌ការណ៍​ជូន​ទៅ​លោក​វិញ ដោយ​ស្មោះ​ត្រង់។ បងប្អូន​ដែល​បាន​ឡើង​មក​ស៊ើប‌ការណ៍​ជា​មួយ​ខ្ញុំ នាំ​គ្នា​ធ្វើ​ឲ្យ​ប្រជា‌ជន​បាក់​ទឹក​ចិត្ត។ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​ជា​មួយ​ខ្ញុំ​ថា កូន​ចៅ​របស់​ខ្ញុំ ព្រម​ទាំង​ខ្ញុំ នឹង​ទទួល​ទឹក​ដី​ដែល​ខ្ញុំ​ឈាន​ជើង​ជាន់​នេះ​ទុក​ជា​មត៌ក​រហូត​ត​ទៅ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​នេះ​មក​លោក​ម៉ូសេ​កាល​ពី​សែ‌សិប​ប្រាំ​ឆ្នាំ​មុន គឺ​នៅ​គ្រា​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឆ្លង​កាត់​វាល​រហោ‌ស្ថាន។ ព្រះ‌អម្ចាស់​បាន​ទុក​ជីវិត​ឲ្យ​ខ្ញុំ​នៅ​រស់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត‌សិប​ប្រាំ​ឆ្នាំ​ហើយ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​ថ្ងៃ ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​ដែរ។ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​មុន ល្មម​នឹង​ចេញ​ទៅ​ប្រយុទ្ធ ឬ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត។ សូម​ប្រគល់​ស្រុក​ភ្នំ​មក​ឲ្យ​ខ្ញុំ ដ្បិត​នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​មក​ខ្ញុំ។ នៅ​ថ្ងៃ​ដដែល​នោះ ខ្ញុំ​បាន​ជម្រាប​លោក​ស្រាប់​ហើយ​ថា មាន​ជន‌ជាតិ​អា‌ណាក់​រស់​នៅ​ទី​នោះ ក្រុង​របស់​គេ​ជា​ក្រុង​ធំៗ ដែល​មាន​កំពែង​យ៉ាង​មាំ។ ប្រសិន​បើ​ព្រះ‌អម្ចាស់​គង់​ជា​មួយ​ខ្ញុំ ខ្ញុំ​មុខ​ជា​វាយ​យក​ក្រុង​ទាំង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​មិន​ខាន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូស្វេ 14:6-12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ