យ៉ូណាស 4:1-2

យ៉ូណាស 4:1-2 គខប

ពេល​ឃើញ​ដូច្នេះ លោក​យ៉ូណាស​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ លោក​ខឹង​យ៉ាង​ខ្លាំង។ លោក​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ឥឡូវ​នេះ ហេតុ‌ការណ៍​កើត​មាន ដូច​ទូលបង្គំ​បាន​សង្ស័យ តាំង​ពី​ទូលបង្គំ​នៅ​ស្រុក​របស់​ទូលបង្គំ​ម៉្លេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​រត់​គេច​ទៅ​ស្រុក​តើស៊ីស ព្រោះ​ទូលបង្គំ​ដឹង​ច្បាស់​ថា ព្រះអង្គ​ជា​ព្រះ​ប្រកប​ទៅ​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ព្រះអង្គ​តែងតែ​អាណិត‌អាសូរ មិន​ឆាប់​ខ្ញាល់ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ហើយ​តែងតែ​ប្រែ​ព្រះ‌ហឫទ័យ មិន​ព្រម​ធ្វើ​ទោស​គេ​ទេ។