យ៉ូណាស 3:5-10

យ៉ូណាស 3:5-10 គខប

ពេល​នោះ អ្នក​ក្រុង​នីនីវេ​នាំ​គ្នា​ជឿ​លើ​ព្រះ‌ជាម្ចាស់ ។ ពួក​គេ​ប្រកាស​ឲ្យ​មនុស្ស​គ្រប់ៗ​រូប ចាប់​ពី​នាម៉ឺន​មន្ត្រី​រហូត​ដល់​ប្រជា‌ជន​តូច‌តាច តម​អាហារ និង​ស្លៀក​ពាក់​កាន់​ទុក្ខ។ ព្រះ​មហា‌ក្សត្រ​នៅ​ក្រុង​នីនីវេ​ជ្រាប​ដំណឹង​នេះ ស្ដេច​ក៏​យាង​ចុះ​ពី​រាជ​បល្ល័ង្ក ដោះ​ព្រះ‌ភូសា​ចេញ ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ ព្រម​ទាំង​គង់​នៅ​លើ​ផេះ​ទៀត​ផង។ ព្រះ‌រាជា​ចេញ​បញ្ជា​ឲ្យ​ប្រកាស​ប្រាប់​ប្រជា‌រាស្ត្រ​ក្នុង​ក្រុង​នីនីវេ​ថា៖ «យោង​តាម​រាជ‌ក្រឹត្យ​របស់​ព្រះ‌មហា‌ក្សត្រ និង​អស់​លោក​សព្វ​មុខ​មន្ត្រី សូម​ហាម​មនុស្ស​ទាំង‌ឡាយ​មិន​ឲ្យ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ រីឯ​សត្វ​តូច​ធំ​ក៏​ដូច្នោះ​ដែរ។ ទាំង​មនុស្ស ទាំង​សត្វ ត្រូវ​តែ​កាន់​ទុក្ខ។ ចូរ​អង្វរ​រក​ព្រះ‌ជាម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ម្នាក់ៗ​ត្រូវ​តែ​បោះ‌បង់​ចោល​កិរិយា‌មារយាទ​អាក្រក់ និង​អំពើ​ឃោរ‌ឃៅ ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត ក្រែង​លោ​ព្រះ‌ជាម្ចាស់​ប្រែ​ព្រះ‌ហឫទ័យ​លែង​ព្រះ‌ពិរោធ​ទាស់​នឹង​យើង។ ដូច្នេះ យើង​នឹង​មិន​ត្រូវ​វិនាស​អន្តរាយ​ឡើយ»។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត គឺ​គេ​ប្រែ​ចិត្ត​គំនិត លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​របស់​ខ្លួន​ចោល ព្រះអង្គ​ក៏​ប្រែ​ព្រះ‌ហឫទ័យ​មិន​ដាក់​ទោស​ពួក​គេ ដូច​ព្រះអង្គ​បាន​សម្រេច​កាល​ពី​មុន​នោះ​ទេ ព្រះអង្គ​មិន​បំផ្លាញ​ពួក​គេ​ចោល​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូណាស 3:5-10