យ៉ូណាស 2:4-10

យ៉ូណាស 2:4-10 គខប

ព្រះអង្គ​បោះ​ទូលបង្គំ​មក​ក្នុង​បាត​សមុទ្រ ដ៏​សែន​ជ្រៅ ទឹក​មក​រួប‌រឹត​ជុំ‌វិញ​ខ្លួន​ប្រាណ​ទូលបង្គំ។ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​ទឹក​រលក​ហូរ​បក់​បោក មក​លើ​ទូលបង្គំ​ដែរ។ ទូលបង្គំ​គិត​ថា ព្រះអង្គ​បាន​ដេញ​ទូលបង្គំ​ចេញ ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ហើយ ប៉ុន្តែ ទូលបង្គំ​នៅ​តែ​សម្លឹង​ឆ្ពោះ​ទៅ​រក ព្រះ‌វិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ត​ទៅ​ទៀត។ ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ទូលបង្គំ សេចក្ដី​អន្តរាយ​មក​រួប‌រឹត​ទូលបង្គំ មាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ​ដែរ។ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​បាន​ចុះ​ទៅ​ដល់​គ្រឹះ​នៃ​ភ្នំ​ទាំង‌ឡាយ ទូលបង្គំ​ជាប់​ឃុំ​ក្នុង​ស្ថាន​មច្ចុរាជ​រហូត តែ​ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ពី​រណ្ដៅ ហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត។ ពេល​ទូលបង្គំ​ស្រយុត​ចិត្ត​យ៉ាង​ខ្លាំង​នោះ ទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់ ហើយ​ពាក្យ​អង្វរ​របស់​ទូលបង្គំ ក៏​បាន​ឮ​ទៅ​ដល់​ព្រះអង្គ ឮ​ដល់​ព្រះ‌វិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ សូម​អស់​អ្នក​ដែល​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ លែង​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៅ! រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​យក​យញ្ញ‌បូជា មក​ថ្វាយ​ព្រះអង្គ ទាំង​ច្រៀង​អរ​ព្រះ‌គុណ​ព្រះអង្គ​ផង។ ទូលបង្គំ​នឹង​ថ្វាយ​តង្វាយ ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ​បាន​បន់ ដ្បិត​មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​សង្គ្រោះ​ទូលបង្គំ»។