សូមប្រៀនប្រដៅខ្ញុំផង នោះខ្ញុំនឹងនៅស្ងៀម សូមប្រាប់ខ្ញុំផង តើខ្ញុំធ្វើខុសត្រង់ណា? បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួល តែពាក្យដែលអស់លោកស្ដីបន្ទោសនោះ មិនសមហេតុសមផលទេ។ ពាក្យដែលខ្ញុំនិយាយនេះ តើអស់លោកចង់បន្ទោសកន្លែងណា តើអស់លោកយល់ថាពាក្យសម្ដីរបស់ មនុស្សអស់សង្ឃឹម ឥតបានការឬ? អស់លោកហ៊ានដល់ទៅចាប់ឆ្នោតយកក្មេងកំព្រា ហើយសូម្បីតែមិត្តសម្លាញ់ ក៏អស់លោកមិនញញើតនឹងលក់ដែរ។ ឥឡូវនេះ ចូរបែរមកមើលមុខខ្ញុំឲ្យចំ តើខ្ញុំនិយាយបំផ្លើសត្រង់ណា? ខ្ញុំសូមអង្វរទៅចុះ កុំចោទខ្ញុំជ្រុលពេក ហើយក៏កុំអយុត្តិធម៌បែបនេះដែរ កុំចោទខ្ញុំជ្រុលពេក ខ្ញុំគ្មានកំហុសអ្វីសោះ។ តើអណ្ដាតខ្ញុំដែលគ្រលាស់ចេញមកនូវពាក្យទុច្ចរិត ហើយមាត់របស់ខ្ញុំស្រដីចេញមក នូវពាក្យអពមង្គលឬទេ?
អាន យ៉ូប 6
ស្ដាប់នូវ យ៉ូប 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 6:24-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ