យ៉ូប 42:1-6

យ៉ូប 42:1-6 គខប

លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖ «ទូលបង្គំ​ទទួល​ស្គាល់​ថា ព្រះអង្គ​អាច​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​បាន ហើយ​គ្មាន​ការ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ ទាល់​ព្រះ‌តម្រិះ​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា “ម្ដេច​ក៏​អ្នក​សង្ស័យ​លើ​គម្រោង‌ការ​របស់​យើង ដោយ​ពោល​ពាក្យ​ឥត​ខ្លឹមសារ​ដូច្នេះ?” ពិត​មែន​ហើយ ទូលបង្គំ​បាន​ថ្លែង​នូវ​សេចក្ដី ដ៏​អស្ចារ្យ​ដោយ​ពុំ​ដឹង​ខ្លួន គឺ​ការ​អស្ចារ្យ​ខ្ពស់​លើស​ពី​ប្រាជ្ញា ដែល​ទូលបង្គំ​អាច​យល់ និង​អាច​ស្គាល់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​ថ្លែង យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ” កាល​ពី​មុន ទូលបង្គំ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ អំពី​ព្រះអង្គ ឥឡូវ​នេះ ទូលបង្គំ​ឃើញ​ព្រះអង្គ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង។ ហេតុ​នេះ ទូលបង្គំ​សូម​សារភាព​កំហុស ហើយ​ដាក់​ខ្លួន ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី និង​ផេះ»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ