យ៉ូប 33:15-18

យ៉ូប 33:15-18 គខប

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ការ​យល់​សប្ដិ តាម​រយៈ​សុបិន​និមិត្ត​នា​រាត្រី​កាល ក្នុង​ពេល​ដែល​មនុស្ស​កំពុង​តែ​ដេក លង់‌លក់​មិន​ដឹង​ខ្លួន។ ព្រះអង្គ​ក៏​សម្តែង​ឲ្យ​គេ​ស្គាល់ ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ព្រម​ទាំង​បញ្ជាក់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ឲ្យ​គេ​យល់​យ៉ាង​ច្បាស់​ផង។ ធ្វើ​ដូច្នេះ ព្រះអង្គ​នាំ​មនុស្ស​ឲ្យ​ងាក ចេញ​ពី​អំពើ​អាក្រក់ ហើយ​ការពារ​មនុស្ស​កុំ​ឲ្យ​មាន​អំនួត ដើម្បី​កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ និង​ការពារ​ជីវិត​គេ ឲ្យ​រួច​ពី​មុខ​លំពែង។