ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គថា ព្រះអង្គមិនឆ្លើយតបនឹងពាក្យ របស់លោកដូច្នេះ? ព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបផ្សេងៗ តែគ្មាននរណាចាប់អារម្មណ៍ទេ។ ព្រះអង្គមានព្រះបន្ទូលតាមរយៈការយល់សប្ដិ តាមរយៈសុបិននិមិត្តនារាត្រីកាល ក្នុងពេលដែលមនុស្សកំពុងតែដេក លង់លក់មិនដឹងខ្លួន។ ព្រះអង្គក៏សម្តែងឲ្យគេស្គាល់ ព្រះហឫទ័យរបស់ព្រះអង្គ ព្រមទាំងបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គ ឲ្យគេយល់យ៉ាងច្បាស់ផង។ ធ្វើដូច្នេះ ព្រះអង្គនាំមនុស្សឲ្យងាក ចេញពីអំពើអាក្រក់ ហើយការពារមនុស្សកុំឲ្យមានអំនួត ដើម្បីកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅ និងការពារជីវិតគេ ឲ្យរួចពីមុខលំពែង។ ព្រះជាម្ចាស់ក៏វាយប្រដៅមនុស្សតាមរយៈ ការឈឺចាប់ដែរ គឺនៅពេលដែលគេដេក ឈឺចុកចាប់សព្វសព៌ាង្គកាយ។ ពេលនោះ គេបរិភោគអាហារលែងកើត ហើយក៏លែងនឹកឃ្លានម្ហូបចំណីទៀតដែរ។ រូបកាយរបស់គេកាន់តែស្គមទៅៗ នៅសល់តែស្បែក និងឆ្អឹង។ គេកាន់តែខិតជិតរណ្ដៅ ជីវិតរបស់គេ ក៏ខិតទៅជិតមច្ចុរាជដែរ។ ក៏ប៉ុន្តែ ប្រសិនបើមានទេវតាមួយរូប ក្នុងចំណោមទេវតាមួយពាន់ មកបកស្រាយ និងបង្ហាញឲ្យអ្នកនោះ ស្គាល់ផ្លូវត្រឹមត្រូវ ព្រះជាម្ចាស់មុខជាលើកលែងទោសឲ្យគេ ដ្បិតទេវតាអង្វរថា: “សូមដោះលែងអ្នកនេះទៅ កុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយ ទូលបង្គំរកបានហេតុផល ដើម្បីរំដោះគេហើយ!”។ ពេលនោះ សាច់ឈាមរបស់គេនឹងប្រែជា ស្រស់ស្អាតដូចគ្រានៅពីក្មេង ហើយគេនឹងបានដូចគ្រានៅវ័យជំទង់។ ពេលគេទូលអង្វរព្រះជាម្ចាស់ ព្រះអង្គស្ដាប់គេ គេចូលទៅគាល់ព្រះអង្គដោយអំណរ ព្រះអង្គរាប់គេជាមនុស្សសុចរិតឡើងវិញ។ ពេលនោះ គេនឹងច្រៀង នៅចំពោះមុខមនុស្សម្នាថា: “ខ្ញុំបានប្រព្រឹត្តអំពើបាប ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ តែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំ ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។ ព្រះអង្គបានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅ ខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។ ព្រះជាម្ចាស់ធ្វើការទាំងនេះចំនួនពីរ ឬបីលើក ចំពោះមនុស្ស
អាន យ៉ូប 33
ស្ដាប់នូវ យ៉ូប 33
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 33:13-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ