យ៉ូប 2:11-13

យ៉ូប 2:11-13 គខប

មិត្ត‌ភក្ដិ​បី​នាក់​របស់​លោក​យ៉ូប បាន​ឮ​ដំណឹង​ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​លោក ពួក​គេ​ចាក​ចេញ​ពី​ស្រុក​រៀងៗ​ខ្លួន ដោយ​មូល​មតិ​គ្នា​ទៅ​រំលែក​ទុក្ខ និង​ជួយ​លើក​ទឹក​ចិត្ត​លោក។ អ្នក​ទាំង​នោះ គឺ​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណា‌អាម៉ា។ ពេល​ក្រឡេក​ពី​ចម្ងាយ អ្នក​ទាំង​បី​មើល​លោក​យ៉ូប​លែង​ស្គាល់​ទៀត​ហើយ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហែក​អាវ​ធំ​របស់​ខ្លួន និង​យក​ធូលី​ដី​បាច​នៅ​លើ​ក្បាល។ អ្នក​ទាំង​បី​អង្គុយ​ផ្ទាល់​នឹង​ដី​ជា​មួយ​លោក អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ប្រាំ‌ពីរ​យប់ ឥត​និយាយ​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​លោក​ឡើយ ព្រោះ​ពួក​គេ​ឃើញ​លោក​ឈឺ​ចាប់​ឥត​ឧបមា។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូប 2:11-13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ