មនុស្សដែលកើតពីស្ត្រី រមែងមានអាយុខ្លី ហើយមានពោរពេញដោយទុក្ខកង្វល់។ គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោល គេវិនាសបាត់ទៅដូចស្រមោល គឺមិននៅស្ថិតស្ថេរឡើយ។ ក៏ប៉ុន្តែ ព្រះអង្គទតមើលមក មនុស្សលោកដូចទូលបង្គំនេះ ហើយព្រះអង្គនាំទូលបង្គំយកទៅកាត់ក្ដី! គ្មាននរណាម្នាក់អាចយកអ្វីដ៏បរិសុទ្ធ ចេញពីមនុស្សមិនបរិសុទ្ធបានឡើយ។ ព្រះអង្គកំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់គេ និងចំនួនខែដែលគេត្រូវរស់ ព្រះអង្គកំណត់ចុងបញ្ចប់ឲ្យគេ ដែលគេពុំអាចឆ្លងផុតជាដាច់ខាត។ សូមព្រះអង្គងាកព្រះភ័ក្ត្រចេញពីមនុស្សទៅ ដើម្បីឲ្យគេបានសម្រាក ហើយឲ្យគេបានសប្បាយដូចកម្មករ ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។ ដើមឈើតែងតែមានសង្ឃឹមជានិច្ច ទោះបីគេកាប់វាចោល ក៏វានៅតែដុះឡើងវិញ គឺវាមិនខ្វះពន្លកចេញពីគល់ទេ។ ទោះបីឫសរបស់វាកាន់តែចាស់នៅក្នុងដី ទោះបីគល់របស់វាងាប់នៅក្នុងធូលីដីក្ដី នៅពេលមានទឹក វាក៏លូតលាស់ឡើងវិញ ហើយបែកមែកដូចកូនឈើមួយដែរ។
អាន យ៉ូប 14
ស្ដាប់នូវ យ៉ូប 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 14:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ