យ៉ូប 12:7-10

យ៉ូប 12:7-10 គខប

ក៏​ប៉ុន្តែ សូម​លោក​សាក​សួរ​សត្វ​ធាតុ​ទៅ នោះ​វា​នឹង​ប្រៀន‌ប្រដៅ​លោក សូម​សួរ​សត្វ​ស្លាប​ទៅ នោះ​វា​នឹង​ប្រាប់​លោក​ឲ្យ​ដឹង។ សូម​សាក​សួរ​ផែនដី​ទៅ នោះ​ផែនដី​នឹង​ប្រៀន‌ប្រដៅ​លោក សូម​សួរ​ត្រី​នៅ​ក្នុង​សមុទ្រ នោះ​វា​នឹង​និទាន​ប្រាប់​លោក។ ក្នុង​ចំណោម​សត្វ​ទាំង​នោះ តើ​សត្វ​ណា​មួយ មិន​ដឹង​ថា អ្វីៗ​ទាំង​អស់​កើត​មក​ពី​ព្រះ‌ជាម្ចាស់! ព្រះអង្គ​ក្ដាប់​ព្រលឹង​សត្វ​លោក​ទាំង​អស់ នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​ដង្ហើម​ជីវិត​របស់​មនុស្ស​ក៏​ស្ថិត​នៅ​ក្នុង ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ដែរ។