យ៉ូហាន 8:7-12

យ៉ូហាន 8:7-12 គខប

ដោយ​ពួក​គេ​ចេះ​តែ​សួរ​ព្រះអង្គ​ខ្លាំង​ពេក ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា សុំ​ឲ្យ​អ្នក​ដែល​គ្មាន​បាប​សោះ​យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ!»។ បន្ទាប់​មក ព្រះអង្គ​ឈ្ងោក​ព្រះ‌ភ័ក្ត្រ​ចុះ ហើយ​គូស‌វាស​លើ​ដី​សា​ជា​ថ្មី។ ពួក​គេ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ដូច្នេះ ក៏​នាំ​គ្នា​ដក​ខ្លួន​ថយ​ម្នាក់​ម្ដងៗ ចាប់​ផ្ដើម​ពី​អ្នក​មាន​វ័យ​ចាស់​ជាង​គេ​ទៅ នៅ​សល់​តែ​ព្រះ‌យេស៊ូ និង​ស្ត្រី​នោះ​ប៉ុណ្ណោះ។ ពេល​នោះ ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ពួក​គេ​ទៅ​ណា​អស់​ហើយ គ្មាន​នរណា​ដាក់​ទោស​នាង​ទេ​ឬ?»។ នាង​ទូល​ព្រះអង្គ​ថា៖ «គ្មាន​ទេ​លោក​ម្ចាស់!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ សុំ​អញ្ជើញ​ទៅ​ចុះ តែ​ពី​ពេល​នេះ​ត​ទៅ កុំ​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ឡើយ»។] ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 8:7-12