យ៉ូហាន 8:12-30

យ៉ូហាន 8:12-30 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។ ពួក​ខាង​គណៈ​ផារីស៊ី*​ទូល​ព្រះអង្គ​ថា៖ «លោក​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ សក្ខីភាព​របស់​លោក​មិន​ពិត​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដោយ ក៏​សក្ខីភាព​របស់​ខ្ញុំ​នៅ​តែ​ពិត​ដែរ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ឡើយ។ អ្នក​រាល់​គ្នា​វិនិច្ឆ័យ​តាម​របៀប​លោកីយ៍។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​នរណា​ទេ ប្រសិន​បើ​ខ្ញុំ​វិនិច្ឆ័យ​ទោស ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ក៏​ស្រប​តាម​សេចក្ដី​ពិត​ដែរ ព្រោះ​ខ្ញុំ​មិន​វិនិច្ឆ័យ​តែ​ម្នាក់​ខ្ញុំ​ឡើយ គឺ​មាន​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​វិនិច្ឆ័យ​ជា​មួយ​ខ្ញុំ។ ក្នុង​វិន័យ​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ទុក​មក​ថា បើ​មាន​ពីរ​នាក់​ធ្វើ​ជា​បន្ទាល់ ទើប​សក្ខីភាព​យក​ជា​ការ​បាន ។ ខ្ញុំ​នេះ​ហើយ​ជា​បន្ទាល់​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ»។ ពួក​គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ព្រះ‌បិតា​របស់​លោក​នៅ​ឯ​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​មិន​ខាន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ កាល​ព្រះអង្គ​បង្រៀន​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ* ត្រង់​កន្លែង​ដាក់​ហិប​ប្រាក់​តង្វាយ ប៉ុន្តែ គ្មាន​នរណា​ចាប់​ព្រះអង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះអង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន ។ ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​ឡើយ»។ ជន‌ជាតិ​យូដា​និយាយ​គ្នា​ថា៖ «តើ​លោក​នឹង​សម្លាប់​ខ្លួន​ឬ បាន​ជា​លោក​ពោល​ថា“ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន”​ដូច្នេះ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​កំណើត​នៅ​ស្ថាន​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​កំណើត​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​មែន​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំ ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​មាន​ឋានៈ​អ្វី?» ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។ ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​អ្នក​រាល់​គ្នា ព្រម​ទាំង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា​ផង។ ប៉ុន្តែ ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​សម្តែង​សេចក្ដី​ពិត ហើយ​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះអង្គ ខ្ញុំ​ក៏​យក​មក​ថ្លែង​ប្រាប់​មនុស្ស​លោក​ដែរ»។ អ្នក​ទាំង​នោះ​មិន​យល់​ថា ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌បិតា​ប្រាប់​គេ​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​លើក​បុត្រ​មនុស្ស​ឡើង អ្នក​រាល់​គ្នា​មុខ​ជា​នឹង​ស្គាល់​ឋានៈ​របស់​ខ្ញុំ ពុំ‌ខាន ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​មួយ ដោយ​សំអាង​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ គឺ​ខ្ញុំ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​ប្រាប់​មក​ខ្ញុំ​ប៉ុណ្ណោះ។ ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​គង់​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​មិន​ចោល​ខ្ញុំ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ឡើយ ដ្បិត​ខ្ញុំ​តែង​ប្រព្រឹត្ត​កិច្ចការ​ណា ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ជានិច្ច»។ ពេល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​មនុស្ស​ជា​ច្រើន​ជឿ​លើ​ព្រះអង្គ។

Verse Images for យ៉ូហាន 8:12-30

យ៉ូហាន 8:12-30 - ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។ ពួក​ខាង​គណៈ​ផារីស៊ី*​ទូល​ព្រះអង្គ​ថា៖ «លោក​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ សក្ខីភាព​របស់​លោក​មិន​ពិត​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដោយ ក៏​សក្ខីភាព​របស់​ខ្ញុំ​នៅ​តែ​ពិត​ដែរ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ឡើយ។ អ្នក​រាល់​គ្នា​វិនិច្ឆ័យ​តាម​របៀប​លោកីយ៍។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​នរណា​ទេ ប្រសិន​បើ​ខ្ញុំ​វិនិច្ឆ័យ​ទោស ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ក៏​ស្រប​តាម​សេចក្ដី​ពិត​ដែរ ព្រោះ​ខ្ញុំ​មិន​វិនិច្ឆ័យ​តែ​ម្នាក់​ខ្ញុំ​ឡើយ គឺ​មាន​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​វិនិច្ឆ័យ​ជា​មួយ​ខ្ញុំ។ ក្នុង​វិន័យ​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ទុក​មក​ថា បើ​មាន​ពីរ​នាក់​ធ្វើ​ជា​បន្ទាល់ ទើប​សក្ខីភាព​យក​ជា​ការ​បាន ។ ខ្ញុំ​នេះ​ហើយ​ជា​បន្ទាល់​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ»។
ពួក​គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ព្រះ‌បិតា​របស់​លោក​នៅ​ឯ​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​មិន​ខាន»។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ កាល​ព្រះអង្គ​បង្រៀន​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ* ត្រង់​កន្លែង​ដាក់​ហិប​ប្រាក់​តង្វាយ ប៉ុន្តែ គ្មាន​នរណា​ចាប់​ព្រះអង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះអង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន ។ ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​ឡើយ»។ ជន‌ជាតិ​យូដា​និយាយ​គ្នា​ថា៖ «តើ​លោក​នឹង​សម្លាប់​ខ្លួន​ឬ បាន​ជា​លោក​ពោល​ថា“ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន”​ដូច្នេះ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​កំណើត​នៅ​ស្ថាន​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​កំណើត​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​មែន​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំ ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​មាន​ឋានៈ​អ្វី?» ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។ ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​អ្នក​រាល់​គ្នា ព្រម​ទាំង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា​ផង។ ប៉ុន្តែ ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​សម្តែង​សេចក្ដី​ពិត ហើយ​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះអង្គ ខ្ញុំ​ក៏​យក​មក​ថ្លែង​ប្រាប់​មនុស្ស​លោក​ដែរ»។ អ្នក​ទាំង​នោះ​មិន​យល់​ថា ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌បិតា​ប្រាប់​គេ​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​លើក​បុត្រ​មនុស្ស​ឡើង អ្នក​រាល់​គ្នា​មុខ​ជា​នឹង​ស្គាល់​ឋានៈ​របស់​ខ្ញុំ ពុំ‌ខាន ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​មួយ ដោយ​សំអាង​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ គឺ​ខ្ញុំ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​ប្រាប់​មក​ខ្ញុំ​ប៉ុណ្ណោះ។ ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​គង់​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​មិន​ចោល​ខ្ញុំ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ឡើយ ដ្បិត​ខ្ញុំ​តែង​ប្រព្រឹត្ត​កិច្ចការ​ណា ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ជានិច្ច»។ ពេល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​មនុស្ស​ជា​ច្រើន​ជឿ​លើ​ព្រះអង្គ។យ៉ូហាន 8:12-30 - ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។ ពួក​ខាង​គណៈ​ផារីស៊ី*​ទូល​ព្រះអង្គ​ថា៖ «លោក​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ សក្ខីភាព​របស់​លោក​មិន​ពិត​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដោយ ក៏​សក្ខីភាព​របស់​ខ្ញុំ​នៅ​តែ​ពិត​ដែរ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ឡើយ។ អ្នក​រាល់​គ្នា​វិនិច្ឆ័យ​តាម​របៀប​លោកីយ៍។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​នរណា​ទេ ប្រសិន​បើ​ខ្ញុំ​វិនិច្ឆ័យ​ទោស ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ក៏​ស្រប​តាម​សេចក្ដី​ពិត​ដែរ ព្រោះ​ខ្ញុំ​មិន​វិនិច្ឆ័យ​តែ​ម្នាក់​ខ្ញុំ​ឡើយ គឺ​មាន​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​វិនិច្ឆ័យ​ជា​មួយ​ខ្ញុំ។ ក្នុង​វិន័យ​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ទុក​មក​ថា បើ​មាន​ពីរ​នាក់​ធ្វើ​ជា​បន្ទាល់ ទើប​សក្ខីភាព​យក​ជា​ការ​បាន ។ ខ្ញុំ​នេះ​ហើយ​ជា​បន្ទាល់​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ»។

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន ។ ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​ឡើយ»។ ជន‌ជាតិ​យូដា​និយាយ​គ្នា​ថា៖ «តើ​លោក​នឹង​សម្លាប់​ខ្លួន​ឬ បាន​ជា​លោក​ពោល​ថា“ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន”​ដូច្នេះ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​កំណើត​នៅ​ស្ថាន​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​កំណើត​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​មែន​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំ ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​មាន​ឋានៈ​អ្វី?» ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។ ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​អ្នក​រាល់​គ្នា ព្រម​ទាំង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា​ផង។ ប៉ុន្តែ ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​សម្តែង​សេចក្ដី​ពិត ហើយ​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះអង្គ ខ្ញុំ​ក៏​យក​មក​ថ្លែង​ប្រាប់​មនុស្ស​លោក​ដែរ»។ អ្នក​ទាំង​នោះ​មិន​យល់​ថា ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌បិតា​ប្រាប់​គេ​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​លើក​បុត្រ​មនុស្ស​ឡើង អ្នក​រាល់​គ្នា​មុខ​ជា​នឹង​ស្គាល់​ឋានៈ​របស់​ខ្ញុំ ពុំ‌ខាន ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​មួយ ដោយ​សំអាង​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ គឺ​ខ្ញុំ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​ប្រាប់​មក​ខ្ញុំ​ប៉ុណ្ណោះ។ ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​គង់​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​មិន​ចោល​ខ្ញុំ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ឡើយ ដ្បិត​ខ្ញុំ​តែង​ប្រព្រឹត្ត​កិច្ចការ​ណា ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ជានិច្ច»។ ពេល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​មនុស្ស​ជា​ច្រើន​ជឿ​លើ​ព្រះអង្គ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ