យ៉ូហាន 7:45-52

យ៉ូហាន 7:45-52 គខប

កង​រក្សា​ព្រះ‌វិហារ*​វិល​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​វិញ លោក​ទាំង​នោះ​សួរ​ពួក​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាប់​គាត់​នាំ​យក​មក?»។ កង​រក្សា​ព្រះ‌វិហារ​ឆ្លើយ​ថា៖ «ពុំ​ដែល​មាន​នរណា​និយាយ​ដូច​លោក​នោះ​ឡើយ»។ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ទៅ​គេ​វិញ​ថា៖ «អ្នក​រាល់​គ្នា​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ! ក្នុង​ចំណោម​អ្នក​ដឹក​នាំ និង​ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី គ្មាន​នរណា​ជឿ​លើ​អ្នក​នោះ​សោះ មាន​តែ​បណ្ដា‌ជន​ដែល​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ទេ ដែល​ជឿ។ ពួក​នោះ​សុទ្ធ​តែ​ត្រូវ​បណ្ដា‌សា!»។ ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី មាន​បុរស​ម្នាក់​ឈ្មោះ នីកូ‌ដេម ជា​អ្នក​ដែល​បាន​ទៅ​គាល់​ព្រះ‌យេស៊ូ​កាល​ពី​មុន មាន​ប្រសាសន៍​ថា៖ «តាម​ច្បាប់​របស់​យើង យើង​មិន​អាច​ដាក់​ទោស​នរណា​ម្នាក់​ឡើយ ដរាប​ណា​មិន​ទាន់​បាន​ឮ​ពាក្យ​របស់​គេ ហើយ​មិន​បាន​ដឹង​អំពី​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ត​សិន​ទេ​នោះ»។ ពួក​គេ​តប​ទៅ​លោក​វិញ​ថា៖ «តើ​លោក​ជា​ពួក​កាលី‌ឡេ​ដែរ​ឬ? សុំ​លោក​ពិចារណា​មើល៍ ពុំ​ដែល​មាន​ព្យាការី​ណា​ម្នាក់​កើត​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។ [